ទីតាំង internet វី អេ 2888 បង្កប់ល្បែងសុីសងគ្រប់ប្រភេទនៅច្រកចូលវត្តពោធិញាណទទួលក្រុមញៀនល្បែងចូលលេងទាំងយប់ទាំងថ្ងៃមិនខ្លាចឆ្លងជំងឺកូវីដ-១៩
ភ្នំពេញ ៖ ទោះបីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល កំពុងយកចិត្តទុកដាក់និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែល កំពុង រាតត្បាត នៅក្នុង ប្រទេស កម្ពុជា និងចេញ សេចក្ដី ជូនដំណឹង ស្ដីពី ការ ផ្អាក ការ ជួបជុំ មួយចំនួនដេីម្បី បង្ការ ការ ឆ្លងនៃជំងឺដ៏កាចសាហាវនេះក្ដី តែផ្ទុយ ទៅ វិញ ទីតាំងយីហោ វី អេ 2888 នៅច្រកចូលវត្តពោធិញាណ តាមផ្លូវបេតុង ក្នុងសង្កាត់បឹងទំពុង២ ខណ្ឌមានជ័យ បានបេីកដំណេីរការទទួលអ្នកញៀនល្បែង ប្រមូលផ្ដុំគ្នាទាំងយប់ទាំងថ្ងៃ 24h លេី24h ដែលងាយនឹងបង្កហានិភ័យយ៉ាងខ្លាំង ក្នុងការឆ្លងជំងឺកូវីដ-១៩ ដោយទីតាំងនេះមានបង្កប់ល្បែងសុីសងគ្រប់ប្រភេទ មិនត្រឹម តែ មិនគោរព តាម ការណែនាំ របស់ ក្រសួង សុខាភិបាល ទេ ថែម ទាំងបំពានសេចក្ដីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញទៀតផង ។
ដូច្នេះហេីយ សូមអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច ខណ្ឌមានជ័យ ជួយចុះពិនិត្យនិងបង្ក្រាបទីតាំង internet ( វី អេ 2888 )ខាងលេីនេះ ផង ដេីម្បីចូលរួមការពារឆ្លងជំងឺកូវីដ១៩ ដែលកំពុងវាយលុយចូលក្នុងសហគមន៍នាពេលបច្ចុប្បន្ននេះ ។
គួរបញ្ជាក់ផងដែរថា ល្បែងស៊ីសងខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុចដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព ពីព្រោះការដែលកើតមានល្បែងស៊ីសងនេះគឺជាដើមចមនៃអំពើហិង្សា ចោរឆក់ ចោរលួច ចោរប្លន់ បង្កអសន្តិសុខនៅក្នុងមូលដ្ឋានសង្គម និងប្រទេសជាតិ យេីង ៕
ដោយ ៖ ភារ៉ា ដង្កោ