ខេត្តឧត្តរមានជ័យ, លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ចុះពិនិត្យទីតាំងធ្វើចត្តាឡីស័កបន្ថែមទៀតអោយបានលឿនទាន់សភាពការណ៍ សម្រាប់ដាក់បងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃវិញ ដែលលោកបានមមាញឹកនិងកិច្ចការនេះ ប្រកបដោយភាពទទួលខុសត្រូវលើបញ្ហានេះយ៉ាងខ្លាំងក្លាបំផុតដើម្បីការពារការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងយាយីយ៉ាងធ្ងន់ធ្ងរមកលើប្រជាពលរដ្ឋកម្ពុជាយើងនោះ។
សូមជម្រាបជូនថា, នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់ និងជួសជុល ព្រមទាំង លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាប្រធានអនុគណៈគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តមានជ័យបានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្ដែងដើម្បីរៀបចំកន្លែងធ្វើចត្តាឡីស័កបន្ថែមទៀតអោយបានលឿនទាន់សភាពការណ៍ សម្រាប់ដាក់បងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃវិញ។
សូមបញ្ជាក់ថា, ដោយការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុនសែន , បើតាមតួលេខ កម្ពុជាកំពុងឈរលំដាប់ទី២ បន្ទាប់ពី សឹង្ហបូរី បើគិតនៅក្នុងតំបន់អាស៊ាន ,ដោយគិតមកទល់នឹងពេលនេះ កម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួនបានប្រមាណជិត ៥លាននាក់រួចហើយ ដែលស្មើនឹងប្រមាណ ៤៩.៩៧%ធៀបនឹងគោលដៅចំនួន ១០ លាននាក់។
ប្រការនេះបានធ្វើឱ្យប្រទេស និងមជ្ឈដ្ឋានមួយចំនួនបានបើកភ្នែកធំៗ ព្រោះត្បិតនឹកស្មានមិនដល់ថា កម្ពុជាដែលជាប្រទេសតូច និងធនធានមានកម្រិត អាចមានលទ្ធភាពបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនអ្នកផ្តល់សេវាជួរមុខ មន្រ្តីរាជការ និងក្រុមជនអាទិភាពព្រមទាំងប្រជាពលរដ្ឋរបស់ខ្លួន ដូចបណ្តាប្រទេសជឿនលឿននានាដែរសោះ៕
ដោយ, សិលា