ក្រុមតាលីបង់ប្រហារជីវិតទាហានអាហ្វហ្គានីស្ថាន២២នាក់

ចែករំលែក៖

សារព័ត៌មាន CNN បានផ្សាយនៅថ្ងៃទី១៣ខែកក្កដាថា ក្រុមតាលីបង់បានប្រហារជីវិតកម្លាំងទាហានពិសេសរបស់អាហ្វហ្គានីស្ថាន ក្រោយពេលទាហានទាំងនោះបានចុះចាញ់ ដោយមិនមានអាវុធនៅក្នុងដៃនោះឡើយ។

រូបភាពវីដេអូ បានបង្ហាញឲ្យឃើញថា កម្លាំងទាហានទាំងនោះត្រូវបានចាប់ខ្លួនតាំងពីថ្ងៃទី១៦ខែមិថុនា ស្ថិតនៅតំបន់ព្រំដែនជាប់ប្រទេស Turkenistan ។ ទាហានអាហ្វហ្គានីស្ថាន២២នាក់ ត្រូវបានក្រុមតាលីបង់ប្រហារជីវិតនៅបរិវេណផ្សារដែលមានពលរដ្ឋជាច្រើនឈរមើល។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ទាហានអាហ្វហ្គានីស្ថាន រងការប្រហារជីវិតយ៉ាងព្រៃផ្សៃបំផុត ។ ក្រុមតាលីបង់បានបញ្ជូនទាហានមកកាន់ស្រុក Dawlat Abad ដោយមានទាំងរថពាសដែក និងអាវុធទំនើបៗជាច្រើន។
ប៉ុន្តែក្រុមតាលីបង់វិញ បានលើកឡើងថា ក្រុមតាលីបង់បានចាប់កម្លាំងទាហានពិសេសដែលបានធ្វើការឲ្យក្រុម CIA របស់អាមេរិក ហើយបានបញ្ជូនទៅកាន់ស្រុក Dawlat Abad ដើម្បីតាមដានក្រុមតាលីបង់ ។ ទាហានទាំងនោះត្រូវក្រុមតាលីបង់ចាប់ខ្លួនដាក់ខ្នោះ។ ការដែលសារព័ត៌មានអាមេរិកបានផ្សព្វផ្សាយនោះគឺជារឿងមិនពិត ដោយទាហានទាំងនោះនៅមានជីវិតនៅឡើយ ហើយកំពុងតែឃុំខ្លួននៅក្នុងខេត្តFaryab៕ដោយ៖ធីរីណា

...

កម្លាំងសន្តិសុខអាហ្វហ្គានីស្ថានត្រូវបានគេដាក់ពង្រាយនៅកានដាហារដើម្បីរារាំងក្រុមតាលីបង់។ រូបថត៖ CNN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print