ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានអញ្ជើញជាអធិបតីភាពពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) និងសមាគមជំរុញកិច្ចសន្យាបន្តថៃ (Thai Subcon) !

ចែករំលែក៖

ទីក្រុងបាងកក: បើយោងតាមផេកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានអោយដឹងថា, កាលពីរសៀលថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានអញ្ជើញជាអធិបតីភាពពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) និងសមាគមជំរុញកិច្ចសន្យាបន្តថៃ (Thai Subcon) ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យឯកជននៃប្រទេសទាំងពីរ សំដៅចូលរួមអនុវត្តការទូតសេដ្ឋកិច្ចកម្ពុជា។

ពិធីដ៏មានសារៈសំខាន់នេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងទីប្រឹក្សា ព្រមទាំងសមាជិកសមាជិកានៃស្ថាប័នទាំងពីរ ហើយត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ នៅមានសន្ទុះខ្លាំងក្លានៅឡើយ។

សូមជម្រាបថា Thai Subcon ត្រូវបានបង្កើតកាលពីឆ្នាំ១៩៩៥ ដោយសមាជិកជាង ៥០០ ដែលភាគច្រើន សុទ្ធសឹងជាក្រុមហ៊ុនបច្ចេកវិទ្យា នវានុវត្ត រថយន្ត គ្រឿងបង្គុំអេឡិចត្រូនិក និងឧស្សាហកម្មកម្មន្តសាល។ សមាគមមួយនេះ គ្រោងរៀបចំវេទិកាផ្គូរផ្គងធុរកិច្ចថៃ-កម្ពុជា និងនាំយកសមាជិករបស់ខ្លួន មកស្វែងយល់អំពីឱកាសវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩ ធូរស្រាល។

On Tuesday afternoon, 13 July 2021, H.E. OUK Sorphorn, Cambodian Ambassador to the Kingdom of Thailand presided over the Memorandum of Understanding (MoU) signing ceremony between Cambodian Business Council in Thailand (CBC) and Thai Subcontracting Promotion Association (Thai Subcon).

The MoU aims to promote private sector cooperation, particularly contribute to the Cambodia’s Economic Diplomacy. Due to the resurgence of COVID-19 pandemic in Thailand and Cambodia, the event was held virtually, attended by the two alliances’ presidents, advisors, and members.

The Thai Subcon was established in 1995 by a group of more than 500 manufacturers specialized in high-tech, innovative, automotive, electrical and machinery fields. The association have so far planned to organize business-matching event and bring its members to explore investment and business opportunities in Cambodia when the COVID-19 crisis eases.៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print