ខេត្តស្វាយរៀង៖ សមត្ថកិច្ចជំនាញ(ក ប ប )បន្តរកឃើញទំនិញខូចគុណភាពនិងអាល់កុលក្លែងក្លាយ ២៤០ លីត្រយកទៅកម្ទេចនិងដុតបំផ្លាញចោលស្ថិតក្នុងក្រុង ស្វាយរៀងនៅព្រឹកថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២១។
លោក ផឹង និល ប្រធានសាខា ក ប ប ខេត្តស្វាយរៀងបានអោយដឹងថាលោកសហការជាមួយ អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញនិងឃ្លាំមើលទំនិញចេញពីប្រភពដើមរហូតដល់ទីតាំងកន្លែងចែកចាយផលិតផលអាល់កុល ជែលលាងដៃ និង តាមដានតំលៃទំនិញ( ជាពិសេសតំលៃអាកុលស្លាកសញ្ញា តំលៃម៉ាស់ ) នៅតាមបណ្ដា ដេប៉ូ ម៉ាត ឃ្លាំង ទំនិញ ឪសថស្ថានស្ថិតក្នុងក្រុង ស្វាយរៀង។
សកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញបានពិនិត្យទៅលើ អាល់កុល ជែលលាងដៃនៅតាម ឪសថស្ថានបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមទៅលើអាល់កុល និង ជែលលាងដៃដើម្បីស្វែងរកអាល់កុលក្លែងក្លាយ ។
ដោយ ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញខូចគុណភាពនិងអាល់កុលក្លែងក្លាយរួមមានអាល់កុល ក្លែងក្លាយ ចំនួន ២៤០ លីត្រម្សៅទឺកដោះគោ ម៉ាក DUMEX ចំនួន ៦ កំប៉ុង ( ខូចគុណភាព ) ទឺកដោះកំប៉ុងក្រដាស់ ចំនួន ៤៦ កំប៉ុង ( ខូចគុណភាព )ខណ:មន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះនិងអាល់កុលក្លែងក្លាយធ្វើការដុតកម្ទេចចោលផងដែរ៕
ដោយ៖ យឹម សុថាន