ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំង អស់ឱ្យបានជ្រាបថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៦៥នាក់ ជាអ្នក ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ករណីព្យាបាលជាសះស្បើយចំនួន១៧នាក់ និងករណីស្លាប់ ០១នាក់ ដែលមានរាយនាមដូចខាងក្រោម ៖ ក-ករណីរកឃើញអ្នកជំងឺកូវីដ-១៩ មានចំនួន ៦៥នាក់ មកពី ប្រទេសថៃ ត្រូវបានចាត់បញ្ជូនមកធ្វើចត្តាឡីស័កកម្រិត១នៅស្រុក និងក្រុងបាត់ដំបង និងបានយក សំណាកទៅវិភាគទទួលបានលទ្ធផលនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ឃើញថា មានជំងឺកូវីដ-១៩ ហើយ បានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកនានា និងមន្ទីរពេទ្យបង្អែកខេត្ត ។ ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ចំនួន ១.៧២៧នាក់ បានព្យាបាលជាសះស្បើយ ៨៧១នាក់ ករណីស្លាប់ ១៤នាក់ និងកំពុងសំរាកព្យាបាលនៅតាមន្ទីរពេទ្យបង្អែក និងមណ្ឌលព្យាបាលនានាក្នុងខេត្តបាត់ដំបង ៨៤២នាក់ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖សិលា