បុរសម្នាក់ជិះម៉ូតូបុករថយន្តស៊េរីទំនេីបកំពុងបើកឆ្លងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់​ រួចខាងរថយន្តសងថ្លៃរបួស២,២៥០ដុល្លារទៅសាច់ញាតិបញ្ចប់រឿង

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសធ្ងន់​ ហេីយត្រូវរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ បន្ទាប់ពីជិះម៉ូតូPCX ទៅបុករថយន្តស៊េរីទំនេីបHAWTAI ដែលកំពុងបើកឆ្លងផ្លូវ កាលពីវេលាម៉ោង១២​ និង១០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅចំណុចមុខអគារភ្លោះ​ពាណិជ្ជកម្ម​ តាមបណ្ដោយផ្លូវព្រះនរោត្ដម​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុមាន​រថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក​ HAWTAI ពណ៌ឈាមជ្រូក​ ពាក់ស្លាកលេខភ្នំពេញ​ 2AU-5772 បេីកបរដោយបុរសម្នាក់ជាជនជាតិចិន​ ធ្វេីដំណេីរចេញពីផ្លូវបេតុង​ នៃអគារភ្លោះ​ពាណិជ្ជកម្ម​ បំណងឆ្លងកាត់ផ្លូវព្រះនរោត្ដមទៅទិសខាងជេីង​ តែឆ្លងបានពាក់កណ្ដាលផ្លូវ​ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ PCX ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1HR-9036 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្ដម​ក្នុង ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន​ បានជ្រុលទៅបុករថយន្តស៊េរីទំនេីបខាងលេីដែលកំពុងឆ្លងផ្លូវចំថ្ពាល់ខាងឆ្វេងនៃរថយន្តពេញទំហឹង​ បណ្ដាលឲ្យម៉ូតូដួលខ្ទាតចេញពីរថយន្តជិត១០ម៉ែត្រនិងធ្វេីឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់​ ។

​ ក្រោយកេីតហតុភ្លាមៗ​ ជនរងគ្រោះភាគីខាងម៉ូតូត្រូវបានថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យ​ ។ ចំណែកភាគីខាងរថយន្តមិនបេីកចេញពីកន្លែងកេីត
ហេតុ​ឡេីយ ដោយរង់ចាំសាច់ញាតិជនរងគ្រោះ​និងសមត្ថកិច្ចមូលដ្ឋានមកជួយដោះស្រាយ​ ។ ចុងក្រោយភាគីខាងរថយន្តព្រមសងថ្លៃព្យាបាលរបួសនិងការខូចខាតម៉ូតូចំនួន2250$ឲ្យទៅឪពុកម្ដាយជនរងគ្រោះភាគីខាងម៉ូតូ​ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែង​តែម្ដង​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print