ប្រទេសជប៉ុន , ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា, ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជា ពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា បច្ចុប្បន្ននេះមានប្រទេសជា ច្រើនក្នុងសកលលោកនៅបន្តរងគ្រោះយ៉ាងខ្លាំងដោយសារការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសការរីក រាលដាលនៃវីរុសកូវីដ-១៩ បំប្លែងថ្មី (Delta / Delta Plus) ដែលអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា វីរុសថ្មី នេះជាប្រភេទងាយចម្លង និងបង្កហានិភ័យខ្ពស់ដល់អ្នកជំងឺ បើប្រៀបធៀបនឹងប្រភេទវីរុសកូវីដ-១៩ ដទៃទៀត ។
អាស្រ័យដូចបានជម្រាបជូនខាងលើ ស្ថានទូតសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែល កំពុងរស់នៅប្រទេសជប៉ុន មេត្តាប្រុងប្រយ័ត្នខ្ពស់ កាត់បន្ថយជាអតិបរមាក្នុងការធ្វើដំណើរ រួមទាំងការធ្វើ ដំណើរត្រឡប់ទៅប្រទេសវិញក្នុងអំឡុងពេលនេះប្រសិនបើពុំមានការចាំបាច់ ព្រោះអាចមានហានិភ័យ ខ្ពស់អំឡុងពេលធ្វើដំណើរ ។
សូមបងប្អូនពលរដ្ឋខ្មែរ មេត្តាសហការ និងប្រតិបត្តិតាមការអំពាវនាវរបស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន និងកម្ពុជា និងបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងសូមថែរក្សាសុខភាព ប្រកាន់ខ្ជាប់ នូវអនាម័យល្អ ពាក់ម៉ាសជាប្រចាំ ចៀសវាសការជួបជុំគ្នាច្រើន រក្សាគម្លាតពេលមានការជួបជុំគ្នាច្រើន។ ទទួលបានដំណឹងនេះ ស្ថានទូតសូមបងប្អូនមេត្តាជួយផ្សព្វផ្សាយបន្ត និងសូមជូនពរបងប្អូនទាំងអស់ មានសុខភាពល្អ និងចៀសផុតពីការឆ្លងវីរុសកូវីដ-១៩ ៕
ដោយ, សិលា