ស្រ្តី៣នាក់ចំណាយប្រាក់ម្នាក់៥០០បាតលួចឆ្លងដែនខុសច្បាប់ត្រូវទាហានថៃឃាត់ខ្លួន

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ ស្រ្តីជនជាតិខ្មែរ៣នាក់ចំណាយប្រាក់ឲ្យមេខ្យល់ក្នុងម្នាក់៥០០បាតដើម្បីលួចឆ្លងដែនខុសច្បាប់ចូលក្ន្ងទឹកដីថៃ ត្រូវទាហានថៃឃាត់ខ្លួន កាលពីថ្ងៃទី១៤ កក្កដា ២០២១ ។
សមត្ថកិច្ចតាមបន្ទាត់ព្រំដែនប្រាប់ថាៈទាហានប្រាណអង្គភាពទី១៣ សហការជាមួយកម្លាំងនគបាលខេត្តស្រះកែវ បានចាប់ឃុំជនគួរឲ្យសង្ស័យខាងលើ ខណៈកំពង់ដើរមកតាមច្រករបៀង សំដៅទៅខាងប្រ
ទេសថៃ បរិវេណភូមិ ខៅ ឌីន ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ត្រង់បន្ទាត់ព្រំដែនកម្ពុជា-ថៃ ។
សមត្ថកិច្ចខាងលើបន្តងាៈ ក្រោយពីសមត្ថកិច្ចសួរនាំបានឲ្យដឹងថា ជាជនជាតិខ្មែរចំនួន៣នាក់ ក្នុងនោះមានឈ្មោះ ចៀន សួ អាយុ៣២ឆ្នាំ,ទៀន កាំរ៉ៃ អាយុ១៧ឆ្នាំ និង សៃ គីនសាំង អាយុ១៧ឆ្នាំ ដែលអ្នកទាំង៣មានទីលំនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា ដោយពួកគេបានប្រាប់សមត្ថកិច្ចថៃថា ព្រោះមិនមានការងារធ្វើ ទើបបបួលគ្នាចូលមករកការងារធ្វើនៅផ្សារពាណិជ្ជកម្ម ក្នុងភូមិខៅ ឌីន ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ដោយមានឈ្មោះសុ ធី ភេទប្រុស ជនជាតិខ្មែរ ជាអ្នកទាក់ទងថៅកែតាមហ្វេសប៊ុកអោយ នឹងត្រូវចំណាយលុយនាំផ្លូវក្នុងម្នាក់៥០០បាត តែបែរជាមកត្រូវសមត្ថកិច្ចចាប់មុន បន្ទាប់មកសមត្ថកិច្ចក៏បាននាំខ្លួននាទាំងង៣នាក់ ប្រគល់ឲ្យមន្ត្រីជំនាញស្រុកខ្លងហាត និងប្រគល់បន្តទៅឲ្យនគបាលអន្តោប្រវេសន៍ខេត្តស្រះកែវ ដើម្បីចាត់ការតាមច្បាប់ និងបញ្ជូនឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ៕

...

ដោយ៖  វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print