ពលរដ្ឋនៅទីក្រុងប៉ារីសបាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងច្បាប់ថ្មីរបស់រដ្ឋាភិបាលដែលក្នុងនោះពលរដ្ឋមានលិខិតបញ្ជាក់ធ្វើតេស្តអវិជ្ជមាន ឬមានកាតចាក់វ៉ាក់សាំងរួចរាល់ទើបអាចចូលទៅក្នុងហាងបារ ក្លិបកម្សាន្ត ភោជនីយដ្ឋាន រោងភាពយន្ត…ដែលនឹងអនុវត្តចាប់ពីខែក្រោយទៅ ។
កម្លាំងប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករ ដែលមានសកម្មភាពហិង្សាបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ ក្រុមបាតុករមួយចំនួនក៏បានគេចចេញពីអំពើហិង្សាដង្ហែក្បួននៅតំបន់ផ្សេងដោយលើកស្លាកបដាសរសេរថា
«និយាយថាទេ ជាមួយកាតចរាចរណ៍»
មានការដង្ហែក្បួនបាតុកម្មនៅទីក្រុងជាច្រើនទៀតប្រឆាំងនឹងច្បាប់ថ្មីស្តីពីវិធានការទប់ស្កាត់កូវីដ-១៩ ក្នុងនោះមានទីក្រុង Nantes, Marseille និង Montpellier។ ការធ្វើបាតុកម្មប្រឆាំងកើតឡើងក្នុងថ្ងៃទិវាឯករាជ្យបារាំង១៤ កក្កដា ឬហៅថា Bastille Day ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការធ្វើដិវត្តន៍របស់កម្មករពលករបារាំង ។
រដ្ឋាភិបាលរបស់ប្រធានាធិបតីម៉ា
ក្រុងនិឹងប្រកាសនៅក្នុងសប្តាហ៍នេះពីវិធានការរិឹតត្បិតដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ថ្មីនៅក្នុងប្រទេសនេះ ដែលមានសន្ទុះកើនឡើងខ្ពស់។ នៅពេលនេះរដ្ឋាភិបាលបារាំងត្រូវចេញច្បាប់(ដូចជាការបង្ខំ)ដោយបុគ្គលិកពេទ្យត្រូវតែចាក់វ៉ាក់សាំង ចំណែកពលរដ្ឋវិញត្រូវតែមានលិខិតបញ្ជាក់ អវិជ្ជមាន ឬកាតចាក់វ៉ាក់សាំងរួចរាល់ទើបអនុញ្ញាតឲ្យចូលទៅកាន់តំបន់ដែលមានមនុស្សច្រើន។
កម្លាំងបូលិសមានសិទ្ធិត្រួតពិនិត្យលិខិតរបស់ពលរដ្ឋធ្វើដំណើរនៅតាមផ្លូវ ។ គម្រោងថ្មីរបស់រដ្ឋាភិបាលគឺស្នើដល់មជ្ឈមណ្ឌលផ្សារទំនើប ហាងកាហ្វេ ក្លិប …ត្រូវតែត្រួតពិនិត្យកាតធ្វើដំណើរ ចាប់ពីខែសីហាទៅ ។ ក្រុមបាតុករបារាំងបានលើកឡើងថារដ្ឋាភិបាលបានជាន់ឈ្លីទៅលើសិទ្ធិសេរីភាពនិងការរើសអើងចំពោះពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងប្រឆាំងកូវី-១៩ ៕ដោយ៖ធីរីណា
រូបថត៖ Reuters