នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៤នាក់ ករណីជាសះស្បើយចំនួន ៣៣នាក់ និងករណីស្លាប់ ១នាក់

ចែករំលែក៖

ខេត្តបាត់ដំបង, រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំង អស់ឱ្យបានជ្រាបថា ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៦៤នាក់ ជាអ្នក ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ករណ៏ព្យាបាលជាសះស្បើយចំនួន ៣៣នាក់ និងករណីស្លាប់ ០១នាក់ ដែលមានរាយនាមដូចខាងក្រោម ៖
ករណីរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន៦៤នាក់ មកពីប្រទេសថៃ ត្រូវបានចាត់បញ្ជូនមកធ្វើចត្តាឡីស័កកម្រិត១នៅស្រុក និងក្រុងបាត់ដំបង និងបានយក សំណាកទៅវិភាគទទួលបានលទ្ធផលនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ឃើញថា៖ មានជំងឺកូវីដ-១៩ ហើយ បានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកនានា និងមន្ទីរពេទ្យបង្អែកខេត្ត ។
ករណីព្យាបាលជាសះស្បើយចំនួន ៣៣នាក់។
ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ចំនួន ១.៧៩១នាក់ បានព្យាបាលជាសះស្បើយ ៩០៤នាក់ ករណីស្លាប់ ១៥នាក់ និងកំពុងសំរាកព្យាបាលនៅតាមន្ទីរពេទ្យបង្អែក និងមណ្ឌលព្យាបាលនានាក្នុងខេត្តបាត់ដំបង ៨៧២នាក់ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print