រដ្ឋបាលខេត្តសៀមរាបបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន (បំរាមគោចរ)ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាបរយៈពេល ០២ (ពីរ)សប្តាហ៍ បន្តទៀត

ចែករំលែក៖

ខេត្តសៀមរាប, រដ្ឋបាលខេត្តសៀមរាបបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន (បំរាមគោចរ)ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាបរយៈពេល ០២ (ពីរ)សប្តាហ៍ បន្តទៀត រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នៅចន្លោះម៉ោង ២២(ម្ភៃពីរ) ដល់ម៉ោង ៤(បួន) និងត្រូវមានអនុភាពអនុវត្តបន្តរហូតដល់មាន បទប្បញ្ញត្តិថ្មីមកជំនួស។
ប្រការ១..ត្រូវបានបន្តដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្នរាល់ការធ្វើចរាចរណ៍ សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង ២២(ម្ភៃពីរ) ដល់ម៉ោង ៤(បួន) និងការប្រមូលផ្តុំមនុស្ស ឬការជួបជុំគ្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប សម្រាប់រយៈពេល ០២ (ពីរ)សប្តាហ៍ បន្តទៀត រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។

បទប្បញ្ញត្តិផ្សេងទៀតនៃសេចក្តីសម្រេចលេខ ០៧៩/២១ សសរ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ត្រូវមានអនុភាពអនុវត្តបន្តរហូតដល់មាន បទប្បញ្ញត្តិថ្មីមកជំនួស។
ប្រការ២..សម្រេចលេខ ០៩០/២១ ស.ស.រ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ត្រូវទុកជានិរាករណ៍។
ប្រការពា..នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងសៀមរាប អភិបាល នៃគណៈអភិបាលក្រុង-ស្រុក ប្រធានមន្ទីរសុខាភិបាលនៃ រដ្ឋបាលខេត្ត ប្រធានមន្ទីរ -អង្គភាពជំនាញពាក់ព័ន្ធ និងមេឃុំ-ចៅសង្កាត់ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេច នេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print