​បាញ់​មួយ​គ្រាប់​ប្លន់​យក​ម៉ូតូ​ឌ្រីម​០១៦ ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​មាន​គ្នា​២​នាក់​ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ពី​យុវជន​២​នាក់​ ខណៈ​ដែល​ឈប់​បត់ជើងតូច​(​ជុះនោម​)​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ខាងលិច​របង​សួន​ការ​ណា​ឌី​យ៉ា​ ផ្លូវ​បេតុង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ ។​

​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា​ នៅ​មន​ពេល​កើតហេតុ​ រួប​គេ​និង​មិត្ត​ភ័ក្តិ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រឹ​ម​សង់​ សេរី​ឆ្នាំ​ ២០១៦​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ FT​ 1040​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​មាន​ឈប់​ដើម្បី​បត់​ជើត​តូច​(​នោម​)​ ភ្លាម​នោះ​ ស្រាប់តែ​មាន​ជនសង្ស័យ​មាន​គ្នា​២​នាក់​បាន​ដើរមក​ ហើយ​បាន​ដក​កាំភ្លើងខ្លី​ស្ទុះ​មក​វាយ​ជន​រង​គ្រោះ​ភ្លាម​នោះ​ជន​រង​គ្រោះ​ក៏​បាន​តដៃ​ធ្វើ​អោយ​ក្រុម​ជនសង្ស័យ​ទ្រាំ​មិន​បាន​ទើប​បាញ់​ឡើង​លើ​ចំនួន​១​គ្រាប់​ដើម្បី​គំរាម​។​

​ជន​រង​គ្រោះ​បាន​បន្ត​ថា​ បន្ទាប់​ពី​ជនសង្ស័យ​បាញ់​មួយ​គ្រាប់​រួច​មក​រួប​គេ​ភ័យ​ពេក​ទើប​ប​ហរ​គល់​ម៉ូតូ​អោយ​ហើយ​ពួក​គេ​ក៏​ជិះ​ចេញ​ទៅ​បាត់​តែ​ម្តង​។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ដើម្បី​ងាយស្រួល​សម្ថ​កិច្ច​តាម​ស្រាវជ្រាវ​រក​ ៕​

 

image3

image2

image1

...

ដោយ៖ សុខា​សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print