ឥណ្ឌាបង្ហាញគំរោងអភិវឌ្ឍន៍សំណង់លំនៅដ្ឋានកំរិតកំពូលនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុន Supreme Holding & Hospitality (INDIA)Limited ជាផ្នែកមួយនៃJatia Group និង Ivanna  Investment Ltd ដែលជាដៃគូពាណិជ្ជកម្មផ្លូវការរបស់ Jatia Group and Supreme Holding ប្រចាំប្រទេសកម្ពុជារួមសហការជាមួយសភាពាណិជ្ជកម្មឥណ្ឌាប្រចាំប្រទេសកម្ពុជាបានរៀបចំរាត្រីជួបជុំអ្នកវិនិយោគឥណ្ឌាប្រចាំប្រទេសកម្ពុជាក្នុងគោលបំណងណែនាំអំពីលំនៅដ្ឋាន Belmac Residence ដែលជាគំរោងអភិវឌ្ឍន៍សំណង់លំនៅដ្ឋានកំរិតកំពូលចុងក្រោយរបស់ Jatia group មានទីតាំងនៅក្រុង Pune នៃរដ្ឋ Maharashtra ក្នុងប្រទេសឥណ្ឌា។ ការបង្ហាញនេះដើម្បីស្វែងរកឱកាសវិនិយោគនៅលើវិស័យអចលនទ្រព្យនិងសណ្ឋាគារដែលមានគុណភាពទីផ្សារល្អជាងគេនៅកម្ពុជា។

នៅក្នុងពិធីជួបជុំដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៩ ខែមីនាឆ្នាំ ២០១៦នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាលោក Vidip Jatia និងលោក Prateek Jatia នាយកគ្រប់គ្រង Supreme Holding & Hospitality (INDIA)Limited និងលោក Panjwani តំណាង Jatia Group ដែលជាអ្នកទទួលខុសត្រូវឳកាសវិនិយោគវិស័យអចលនទ្រព្យនិងសណ្ឋាគារនៅកម្ពុជាបានឲ្យដឹងថាការសាងសង់គំរោងលំនៅដ្ឋាន Belmac ត្រូវបានចាប់ផ្តើមហើយដោយប្រើរយះពេលសាងសង់ប្រមាណ៣០ខែក្នុងទំហំទឹកប្រាក់ប្រមាណ៤២០០លានរូពីឬស្នើប្រមាណ៧០លានដុល្លាអាមេរិច។

គំរោងលំនៅដ្ឋាន Belmac ក្រោយពេលសាងសង់រួចនឹងរួមមានបញ្ចូលនូវផ្ទះល្វែងបែបបូធីកចំនួន២៤០ជាមួយអាគារកំពស់៦ជាន់ស្មើ៥០ម៉ែត្រ។ គំរោងនេះនិងរំលេចផងដែរនៃភាពឆើតឆាយនៃជីវិតរស់នៅដ៍ទំនើបដោយរួមបញ្ចូលជាមួយមជ្ឈមណ្ឌលកីឡាអាងហែលទឹកនិងពហុមណ្ឌល់នានានៅជាន់ផ្ទាល់ដី។ បើតាមលោក Prateek Jatia ទីក្រុងPune មានចម្ងាយ១៥០គីឡូម៉ែត្រភាគខាងជើងទីក្រុង Mumbai ជាទីក្រុងធំទី២នៃរដ្ឋ Maharashtra ដែលជាមជ្ឈមណ្ឌលអប់រំនិងវប្បធម៌នៃប្រទេសឥណ្ឌាហើយក៍ជាទីក្រុងដែលល្បីខាងផ្នែកបច្ចេកវិទ្យាព័ត៌មាននិងមានការអភិវឌ្ឍន៍ឧស្សាហកម្មនៅជាយក្រុងនេះផងដែរ។ ចំពោះអ្នកទិញគំរោង Belmac Residences នេះគឺតម្រូវឲ្យបង់២០ភាគរយជាមុន ហើយនៅសល់៨០ភាគរយទៀតនឹងត្រូវបង់នៅពេលដំណើរការនៃការដ្ឋានសាងសង់ត្រូវបានបញ្ចប់រួចរាល់។ នៅក្នុងប្រទេសកម្ពុជាសំរាប់អ្នកមានចំណាប់អារម្មណ៍ទៅលើគំរោងនេះសូមទាក់ទងទៅកាន់លោក Panjwani ដែលមានការិយាល័យរតំណាងស្ថិតនៅអាគារកាណាឌីយ៉ារាជធានីភ្នំពេញ។

គួបញ្ជាក់ថានាពេលថ្មីៗមកនេះក្រុមអ្នកវិនិយោគមកពីប្រទេសឥណ្ឌាបានមើលឃើញពីភាពអំណោយផលនៃទីផ្សារអចនទ្រព្យនិងសណ្ឋាគារនៅកម្ពុជាដោយពួកគេគ្រោងនឹងបោះទុនប្រមាណជា១ពាន់លានដុល្លារអាមេរិកសម្រាប់វិនិយោគលើវិស័យមួយនេះ។ជាក់ស្តែងក្រុមហ៊ុនJatia Group កំពុងស្វែងរកដៃគូនៅកម្ពុជាដើម្បីអនុវត្តនូវគម្រោងខាងលើនេះដោយចាប់យករាជធានីភ្នំពេញមុននឹងឈានទៅរកការវិនិយោគនៅខេត្តមួយចំនួនទៀតក្នុងប្រទេសកម្ពុជាហើយក្នុងការវិនិយោគនេះយ៉ាងហោចណាស់ក៏ត្រូវបណ្តាក់ទុនប្រមាណ ១០០លានដុល្លារអាមេរិកសំរាប់ឆ្នាំ២០១៦នេះ។

បើតាមក្រុមហ៊ុន Supreme Holding & Hospitality (INDIA)Limited វិស័យអចលទ្រព្យនៅកម្ពុជាស្រដៀងគ្នាទៅនឹងទីផ្សារអចលទ្រព្យនៅប្រទេសឥណ្ឌាគឺប្រជាពលរដ្ឋកម្ពុជានិងប្រជាពលរដ្ឋឥណ្ឌាសុទ្ធតែចង់បានការចំណាយមួយក្នុងកម្រិតទាបប៉ុន្តែទទួលបានសម្មិទ្ធផលល្អ៕ វឌ្ឍនា

IMG_0267

IMG_0256

IMG_0258

...

IMG_0264

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print