ខេត្តកំពង់ចាម ៖ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណេីរលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ចុះជួបសំណេះសំណាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាជំហាន៣ ជូនប្រជាពលរដ្ឋស្ម័គ្រចិត្តចាក់វ៉ាក់សាំងនៅស្រុកចំការលើចាប់ពីអាយុ ១៨ ឆ្នាំឡើង ប្រមាណជាង ៤មុឺននាក់ ដោយឥតគិតថ្លៃ។
ពិធីនេះប្រារព្ធឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងបរិវេណមន្ទីរពេទ្យបង្អែកស្រុកចំការលើ ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត, អាជ្ញាធរស្រុក និងមន្រ្តីពាក់ព័ន្ធមួយចំនួន។*
ក្រៅពីនោះ លោកឧត្ដមសេនីយ៍ទោ ឯម កុសល បានឆ្លៀតពេលបន្តការងារចុះត្រួតពិនិត្យ និងណែនាំដល់កងកម្លាំងដែលនៅប្រចាំការ ការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងកិច្ចដំណេីរការចាក់វ៉ាក់សាំងនៅតាមមណ្ឌលមួយចំនួនដូចជា ៖
១-ស្រុកចំការលេី មណ្ឌលសុខភាពស្ពឺ*
២-ស្រុកស្ទឹងត្រង់ វិទ្យាល័យ មេសរជ្រៃ, សាលាបឋមសិក្សា មាឃ,សាលាបឋមសិក្សា អូររុន, វិទ្យាល័យ ហ៊ុន សែន ពាមកោះស្នា, វិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់, វត្តរតនរង្សី ហៅវត្តទួលកែវ និងវិទ្យាល័យ ហ៊ុន សែន ទួលសំបួរ ។
លោកឧត្ដមសេនីយ៍ទោ ឯម កុសល បានអោយដឹងថា មណ្ឌលចាក់វ៉ាក់សាំងគឺ វិទ្យាល័យ ហ៊ុន សែន ទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ស្ថិតនៅទីតាំងដាក់ស្រយាលពីទីផ្សារ ខ្ញុំក៏នាំយកថវិកា គ្រឿងឧបភោគបរិភោគ ម៉ាស់ ជែលលាងដៃមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ សាលាឃុំ កងកម្លាំងប៉ុស្ដិ៍រដ្ឋបាល និងកម្លាំងប្រជាការពារ ផងដែរ ៕
ដោយ៖ វណ្ណៈ