ក្រុមកីឡាបាល់ទាត់នារីនឹងលុតជង្គង់មុនពេលចាប់ផ្តើមប្រកួតនៅព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ

ចែករំលែក៖

ក្រុមកីឡាបាល់ទាត់នារីរបស់ចក្រភពអង់គ្លេសនឹងលុតជង្គង់មុនពេលការប្រកួតរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូនៅខែនេះ។នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport

កាលពីដើមខែនេះវាត្រូវបានគេប្រកាសអំពីច្បាប់ជុំវិញអត្តពលិកដែលតវ៉ានៅព្រឹត្តិការណ៍ក្នុងទីក្រុងតូក្យូ២០២០ ត្រូវបានបន្ធូរបន្ថយដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។

លោកស្រី Hege Riise គ្រូបង្វឹកក្រុមបាល់ទាត់នារីជម្រើសជាតិអង់គ្លេសបាននិយាយថា ក្រុមទាំងអស់រួបរួមគ្នាក្នុងការសម្រេចចិត្តធ្វើកាយវិការដោយលុតជង្គង់មួយមុនចាប់ផ្តើមការប្រកួតមកដល់ យើងរីករាយដែល IOC បានទទួលស្គាល់សារៈសំខាន់ទម្រង់នៃសេរីភាពក្នុងការបញ្ចេញមតិនេះ។

អ្នកលេងនៅក្នុងប្រកួតទាំងស្ត្រីនិងបុរសបានលត់ជង្គង់ដើម្បីបង្ហាញពីភាពអយុត្តិធម៌ក្នុងការប្រកាន់ពូជសាសន៍។ លោកស្រីបានបន្តថា យើងទាំងអស់គ្នារួបរួមគ្នាក្នុងការសំរេចចិត្តបន្តធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីលើកកម្ពស់ការយល់ដឹងអំពីការរើសអើងជាតិសាសន៍ និងការរើសអើងគ្រប់រូបភាពទាំងអស់ឈរដោយសាមគ្គីភាព និងឯកភាពជាមួយមនុស្សទាំងអស់ដែលរងគ្រោះ

លោកស្រីបន្ថែមថា “យើងដឹងច្បាស់ថាការលុតជង្គង់គឺជានិមិត្តរូបសំខាន់មួយនៃការតវ៉ាដោយសន្តិវិធីប្រឆាំងនឹងការរើសអើងភាពអយុត្តិធម៌ និងវិសមភាពនៅក្នុងសង្គម

លោក Andy Anson ប្រធានសមាគមអូឡាំពិកអង់គ្លេសក៏បានអះអាងដែរថា ការលុតជង្គង់ពីសំណាក់ក្រុមកីឡាបាល់ទាត់ស្ត្រីរបស់យើងកំពុងបញ្ចូលតម្លៃនៃក្រុមជម្រើសជាតិរបស់យើង។ យើងបានស្វាគមន៍ការបំភ្លឺថ្មីៗដែលផ្តល់ដោយ IOC 

យោងតាមច្បាប់ថ្មី អត្តពលិកនឹងអាច “បញ្ចេញទស្សនៈរបស់ពួកគេ” មុននិងក្រោយពេលប្រកួតប៉ុន្តែមិនអាចធ្វើបានទេនៅក្នុងព្រឹត្តិការណ៍ពេលរៀបពិធីជ័យជំនះ និងនៅក្នុងពេលប្រកួតអូឡាំពិក។

កាលពីខែមុន Tyrone Mings បុរសជនជាតិអង់គ្លេសបាននិយាយថា ក្រុមនេះចង់ “អប់រំនិងផ្តល់ព័ត៌មាន” ឆ្លើយតបទៅនឹងការរិះគន់ពីលោកស្រី Priti Patel រដ្ឋមន្រ្តីក្រសួងមហាផ្ទៃចំពោះការលជង្គង់។ កីឡាករអង់គ្លេសត្រូវបានអ្នកគាំទ្រមួយចំនួនខកចិត្តចំពោះការធ្វើកាយវិការមុនពេលការប្រកួតបើកឆាក Euro ២០២០ ទល់នឹងក្រូអាតនៅកីឡដ្ឋាន Wembley ផងដែរ ៕

...

ដោយ៖ ភារៈ(រូបថត ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print