កីឡាករវាយកូនហ្គោលប្រឈមមុខនឹងការដកសិទ្ធិបើបំពានពិធីសារណែនាំពីការការពារកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ The Open Championship ២០២១

ចែករំលែក៖

អ្នករៀបចំការប្រកួតកីឡាវាយកូនហ្គោល R&A បាននិយាយថា កីឡាករចំនួន១៥៦នាក់នៅក្នុងព្រឹត្តិការណ៍ Open Championship នៅសប្តាហ៍នេះត្រូវបានគេប្រាប់ថា ពួកគេអាចនឹងត្រូវបានគេដកសិទ្ធិប្រសិនបើពួកគេរំលោភលើពិធីសារនៃការការពារការឆ្លងជំងឺកូវីដ១៩

កីឡាករទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យចូហាងភោជនីយដ្ឋាន ឬផ្សារទំនើប ហើយត្រូវស្នាក់នៅក្នុងសណ្ឋាគារដែលបានអនុញ្ញាត ឬកន្លែងស្នាក់នៅឯកជនដែលមានកំណត់សម្រាប់មនុស្សនាក់។

នាយកប្រតិបត្តិ R&A លោក Martin Slumbers បាននិយាយថា “វាប្រហែលជាមិនអាចជៀសរួចទេដែលពួកគេនឹងប្រឈមមុខនឹងបញ្ហា។មិនមែនជាយើងជាអ្នកបង្កើតច្បាប់ទេ តែជាច្បាប់ចក្រភពអង់គ្លេស ខ្ញុំរំពឹងថាអ្នកចូលរួមប្រកួតនឹងមានប្រតិកម្ម និងដោះស្រាយតាមរបៀបប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវ

លោក Martin Slumbers បន្តថា “នៅពេលត្រូវបានគេសួរថា តើកីឡាករម្នាក់នឹងត្រូវបានគេដកសិទ្ធិប្រសិនបើពួកគេត្រូវបានគេប្រទះឃើញនៅក្នុងរង្គសាលនោះលោកបានឆ្លើយថា “ខ្ញុំគិតថាគាត់នឹងប្រឈមនឹងការដកសិទ្ធិមែន នៅពេលត្រូវបានគេសង្កត់ធ្ងន់លើបញ្ហានេះ លោកអះអាងថា “ខ្ញុំបានរៀនធ្វើជាមន្ត្រី និងវិធានដែលអ្នកចង់យល់ពីកាលៈទេសៈ ប៉ុន្តែខ្ញុំមិនគិតថាវាជាបញ្ហាទេ។ ខ្ញុំគិតថាអ្នកប្រកួតដឹងពីហានិភ័យ ពួកគេមិនចង់ដាក់កីឡាករផ្សេងទៀតទេ

អ្វីដែលអាក្រក់បំផុតដែលអ្នកចូលរួមប្រកួតអាចទទួលបានគឺកីឡាករម្នាក់ត្រូវបានគេតាមដាន ព្រោះការប្រកួតរយៈពេល១០ថ្ងៃដើម្បីជ្រើសរើសជើងឯក ព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលនេះនឹងមានអ្នកទស្សនារហូតដល់៣២,០០០នាក់ដែលត្រូវបានអនុញ្ញាតឱ្យទស្សនានៅជិតទីលាន Kent នៅរៀងរាល់ថ្ងៃនៃកម្មវិធី The Open Championship ដែលនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ហើយលោក Slumbers បានចង្អុលបង្ហាញថាមានភាពខុសគ្នាសម្រាប់កីឡាករ និងអ្នកទស្សនា ហើយត្រូវបានឃ្លាំមើលសកម្មភាពដោយមន្ត្រីរដ្ឋាភិបាល លោកអះអាងថា អង់គ្លេសមិនត្រូវភ្លេចថា កំពុងធ្វើព្រឹត្តិការណ៍ដ៏សំខាន់មួយដែលកំពុងស្ថិតក្នុងដំណាក់កាលឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដែលរាតត្បាតទូទាំងពិភពលោក ៕

...

ដោយ៖ ភារៈ(រូបថត ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print