បើករថយន្តបត់ខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យម៉ូតូមួយគ្រឿងជ្រុលទៅបុកពេញទំហឹងរហូតមានអ្នកស្លាប់ម្នាក់និង របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្ត​មួយគ្រឿង​ត្រូវអ្នកបើកៗបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នធ្វើឱ្យម៉ូតូ​មួយគ្រឿង​ជ្រុលល្បឿនមកបុកយ៉ាងពេញទំហឹងបណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែង​ និងម្នាក់ទៀតរងរបួសបាក់ជេីងខាងឆ្វេង។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង​១និង១០នាទីរសៀល​ថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ​២០២១​ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ6A ត្រង់ចំណុចស្ពានទី៨ ក្នុងសង្កាត់បាក់ខែង​ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ​។
បុរសរងគ្រោះមានឈ្មោះ​ គង់​ រដ្ឋនា​ អាយុ​២១ឆ្នាំ​ មានស្រុកកំណេីតនៅ
ភូមិល្បេីក​ ឃុំគគីរធំ​ ស្រុកបារាយណ៍​ ខេត្តកំពង់ធំ។ រឺឯជនរងគ្រោះម្នាក់ទៀត​ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡេីយទេ។ ចំណែកឯម្ចាស់រថយន្តមានឈ្មោះ​ ឡន​ នូច​ អាយុ​២៧ឆ្នាំ​ មានស្រុកកំណេីតនៅភូមិបុសពោធិ៍​ ឃុំមេសរជ្រៃ​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុ​ បានប្រាប់ឲ្យដឹងថា​ មុនកេីតហេតុ​គេបានឃេីញម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដាឌ្រីម​សេ១២៥​ ស៊េរី​ឆ្នាំ២០១៦​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ស្ទឹងត្រែង​ 1B-3159 ជិះគ្នា​ ២នាក់​ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ6A ក្នុងទិសដៅពីត្បូងទៅជេីង​ក្នុងល្បឿនលឿន​ លុះជិះមកដល់ចំណុចកេីតហេតុ ក៏ស្រាប់តែមានរថយន្ត​មួយគ្រឿង​ ម៉ាក​ Starex ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AL-7188 បេីកបរតាមបណ្តោយផ្លូវជាតិលេខ6Aដូចគ្នាក្នុងទិសដៅពីជេីងទៅត្បូង​ ដោយរថយន្តបានបត់ឆ្វេងដៃខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យម៉ូតូជ្រុលទៅបុកយ៉ាងពេញទំហឹង​ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង​ និងបុរសម្នាក់ទៀត​រងរបួសបាក់ជេីងខាងឆ្វេង​។
ក្រោយពេលកេីតហេតុ​ បុរសជាម្ចាស់រថយន្តបង្ក​ហេតុត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ហេីយសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅការិយាល័យនគរបាលចរាចរណ៍ជេីងគោក​នៃស្នងការដ្ឋានរាជធានីភ្នំពេញ​ ដេីម្បីចុះមកធ្វេីការវាស់វែង​យករថយន្តបង្ក​ និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក​ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកឯសពរបស់ជនរងគ្រោះ​ ត្រូវសមត្ថកិច្ចធ្វេីកំណត់ហេតុ​ ប្រគល់ជូនទៅក្រុមគ្រួសារ​ដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print