បិទជាបណ្ដោះអាសន្ន ការធ្វើអាជីវកម្មលក់ដូរនៅផ្សារកំពង់ត្រាច ស្ថិតនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក !

ចែករំលែក៖

ខេត្តស្វាយរៀង, រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្ដីជូនដំណឹង និងសេចក្ដីសម្រេច ស្ដីពី ការបិទជាបណ្ដោះអាសន្ន ការធ្វើអាជីវកម្មលក់ដូរនៅផ្សារកំពង់ត្រាច ស្ថិតនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក។
រដ្ឋបាលខេត្តស្វាយរៀង – សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ស្វាយរៀង ជាពិសេសក្នុងភូមិសាស្ត្រស្រុករមាសហែក ឱ្យបានជ្រាបថា ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ នៅក្នុងភូមិសាស្ត្រស្រុករមាសហែក ខេត្តស្វាយរៀង កំពុងកើតឡើងគួរឱ្យព្រួយបារម្ភក្នុងនោះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ កំពុងមានការកើនឡើងជាបន្ត បន្ទាប់គួរឱ្យកត់សម្គាល់ ។

ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងសំដៅការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាព សាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺ កូវីដ-១៩ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចក្នុងខេត្ត រដ្ឋបាលខេត្តស្វាយរៀង សម្រេចដាក់ចេញនូវសេចក្ដីសម្រេចស្ដីពី បិទជាបណ្តោះអាសន្ន ការធ្វើអាជីវកម្មលក់ដូរនៅផ្សារកំពង់ត្រាច ដែលមានទីតាំងក្នុងស្ថិតនៅភូមិតាត្រា ឃុំ កំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាថ្ងៃទី១៨ ខែកក្កដា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ។

ការដាក់ចេញនូវសេចក្តីសម្រេចស្តីពីការបិទជាបណ្តោះអាសន្ននេះ រួមមាន៖ ការរឹតត្បិតការធ្វើដំណើរ ការហាមឃាត់ ការប្រមូលផ្តុំ ឬការជួបជុំមនុស្សក្នុងទីតាំងនៃផ្សារកំពង់ត្រាច ដោយអនុវត្តតាមខ្លឹមសារនៃសេចក្ដី សម្រេចលេខ ១៧៦/២១ សសរ.ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តស្វាយរៀង ។ អាស្រ័យហេតុនេះ សូមសាធារណៈជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង និងក្នុងស្រុករមាសហែក ជ្រាប និងសូមចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងខាងលើឱ្យបានគ្រប់ៗគ្នា ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print