Update៖ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌដូនពេញបានបើកប្រតិបត្តិការបង្ក្រាប​និងឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ករណីសម្រួលទីតាំងឲ្យជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២០:៤០នាទី កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានបើកប្រតិបត្តិការបង្ក្រាប​ករណីសម្រួលទីតាំងឲ្យជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នៅចំណុចផ្ទះសំណាក់ LS ផ្លូវលេខ១៥៤ កែងផ្លូវលេខ៥៣ ក្នុងភូមិ៥ សង្កាត់ផ្សារថ្មី៣។

ក្នុងប្រតិបត្តិការនេះ កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ ក្នុងនោះមានស្រី៥នាក់ និងដកហូតវត្ថុតាងដូចខាងក្រោម៖
១- ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២៩កញ្ចប់(ក្នុងនោះមានកញ្ចប់ធំចំនួន៤)។
២- ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
៣- ម៉ូតូចំនួន៣គ្រឿង ។
៤- ម៉ូតូកង់បីចំនួន១គ្រឿង
៥- ទូរស័ព្ទដៃចំនួនចំនួន៦គ្រឿង (អិនចុចពិលចំនួន២គ្រឿង, ទូរស័ព្ទខូចចំនួន ៤គ្រឿង)។
៦- ប្រាក់រៀលចំនួន៣៦៣.៥០០៛ (សាមសិបប្រាំមួយម៉ឺនបីពាន់ប្រាំរយរៀល)។

ក្រោយពីសមត្ថកិច្ចបានបើកការបង្ក្រាបរួច មក កម្លាំងសមត្ថកិច្ចបានសហការជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ​ដើម្បីធ្វើតេស្តយកសំណាកបឋម ជាក់ស្ដែងជនសង្ស័យទាំង១៦នាក់ ក្នុងនោះមានជនសង្ស័យដែលប្រើប្រាស់គ្រឿងញៀនម្នាក់មានវិជ្ជមានកូវីដ-១៩ ហើយបាន
បញ្ជួនទៅព្យាបាលនៅវិទ្យាល័យបុរី១០០ខ្នង។
ដោយឡែក នៅខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចបានឃាត់ខ្លួនក្រុមយុវជនចំនួន ១៧នាក់ ដែលបានបើកឆាកប្រយុទ្ធគ្នាទាំងព្រឹក បន្ទាប់ពីចេញពីផឹកស្រាក្រឡុក ។ សមត្ថកិច្ចឃាត់ខ្លួនបានតែស្រីចំនួន១៧នាក់ ចំពោះប្រុសៗរត់ចែកជើងគ្នាបាត់អស់។
ការបើកឆាកប្រយុទ្ធគ្នានេះមានចំនួន ៣ក្រុម ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនៅ វេលាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print