ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តច្បាប់និងវិធានរដ្ឋបាលរបស់សាលារាជធានីភ្នំពេញ គឺបានចុះឆ្មក់ទីតាំងខុនដូ បង្កប់ខារ៉ាអូខេមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រីបានប្រមាណជិត១០០នាក់ យ៉ាងពពាក់ពពូនគ្នា អត់ខ្លាចកូវីដ-១៩ សូម្បីបន្តិច ! ខណ:ងប់ងល់នឹងល្បែងអោបថើប ផឹកសុីញៀនសប្បាយ។
សូមបញ្ជាក់ថា, តាមដំណឹងបឋម ! ដែលអង្គភាព”នគរដ្រេហ្គន”ទទួលបាន គឺមានកម្លាំងសមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះឆ្មក់ទីតាំងខុនដូ បង្កប់ខារ៉ាអូខេមួយកន្លែង ឃាត់ខ្លួន មនុស្សប្រុសស្រីជា ច្រើននាក់ បើស្រីវិញ សាច់ ស ខ្ចីៗ រហូតដល់បុរសៗលេងខ្លាចបញ្ហាកូវីដ-១៩ អស់ទៅហើយ។
ហេតុការណ៍បង្ក្រាបខាងលើកើតឡើងនៅចំនុចខុនដូរ ផ្លូវ២២២កែង៥៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង១៖០០នាទី រំលងអាធ្រាត្រ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា, ប្រតិបត្តិការ ក្នុងការឆ្មក់បង្ក្រាបទីតាំងខុនដូលួចបង្កប់ខារ៉ាអូខេខាង លើនេះ ដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក សថេត ស្នងការនគរបាលរាជធានី ភ្នំពេញ ឈានដល់ សមត្ថកិច្ចបានឃាត់មនុស្សប្រុសស្រីប្រមាណ ជិត១០០នាក់យកទៅធ្វើការសាកសួរតាមនីតិវិធី។
សមត្ថកិច្ចបានបន្តថា, ការចុះបង្ក្រាបនេះ ចាប់យករួមទាំងវត្ថុតាំងមួយចំនួន មានទាំងរថយន្តជាច្រើន គ្រឿងបន្ថែមទៀត បញ្ជូនទៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។
បើតាមព័ត៌មានបឋមទទួលបាន ទីតាំងខាងលើបាន លួចលាក់បើក ក្លឹបកម្សាន្ត និង មានប្រើប្រាស់សារធាតុញៀន ជាប្រភេទថ្នាំក្រវី ដែល រៀបចំជាប្រភេទជាក្លឹបកម្សាន្ត និងមានភាគច្រើនជា ជនជាតិចិន វៀតណាម បានចូលទៅលេងកម្សាន្ត ពពាក់ពពូនគ្នា ស្តាប់ភ្លេងញាក់កន្រ្តាក់អារម្មណ៍ ក្រោម ភ្លើងចម្រុះពណ៌នៅខាងក្នុង។ បច្ចុប្បន្នមនុស្សប្រុសស្រី ទាំងអស់សមត្ថកិច្ច កំពុងធ្វើការសាកសួរនឹងចាត់ការ ទៅតាមនិតិវិធី។
ពាក់ព័ន្ធនឹងបទល្មើសនេះ គេយល់ឃើញថាម្ចាស់ទីតាំងពិតជាបំពានទៅនឹងវិធានការរឹតបន្តឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាក្រសួងសុខាភិបាល ជាពិសេសរាជរដ្ឋាភិបាលបានបិទបញ្ហាក្លឹបកំសាន្តទាំងនេះ ក្នុងនោះសូម្បីតែក្រសួងទេសចរណ៍ក៏បានប្រកាសបិទក្លឹបកម្សាន្ត នៅធរមាននៅឡើយ។ ដូច្នេះបញ្ហានេះ សមត្ថកិច្ចនិងអាជ្ញាធរ ត្រូវតែធ្វើការស្រាវជ្រាវតាមនីតិវិធី តើម្ចាស់ទីតាំងហ៊ានបំពានច្បាប់ ឬមួយមានបុគ្គលណា មានអំណាច ណាមួយនៅពីក្រោយខ្នងនៃបទល្មើសនេះ៕
ដោយ, សិលា