អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រៀបចំកម្មវិធីកិច្ចសន្ទនាអនឡាញ ស្តីពីខួប៦៣ឆ្នាំទំនាក់ទំនងការទូតកម្ពុជា-ចិន

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមប្រភពពី ៖នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាសហការជាមួយនិងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំកម្មវិធីកិច្ចសន្ទនាអនឡាញ ស្តីពីខួប៦៣ឆ្នាំទំនាក់ទំនងការទូតកម្ពុជា-ចិន ក្រោមអធិបតីភាពលោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា។
កិច្ចសន្ទនាអនឡាញនេះ ប្រព្រឹត្តទៅរយៈពេលមួយព្រឹក ដោយមានការកិច្ចសន្ទនាលើប្រធានបទសំខាន់ៗ រួមមាន៖
១-មតិស្វាគមន៍របស់ឯកឧត្តម ឈឹម ព្រះខ័ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ
២-បទអន្តរាគមន៍របស់តំណាងស្ថានទូតចិនប្រចាំកម្ពុជា
៣-បទបង្ហាញរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ស្តីពីការរួមចំណែកថែរក្សាមិត្តភាពកម្ពុជា-ចិនឱ្យឋិតថេរចីរកាល
៤-បទបង្ហាញរបស់លោក ឈឹម សុទ្ធគុណ អគ្គនាយកពិធីការ និងទំនាក់ទំនងអន្តរជាតិ ស្តីពីសមិទ្ធផលនៃទំនាក់ទំនងរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
៥-បទបង្ហាញរបស់លោក ZHANG YaOWu ប្រធានមូលនិធិដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា ស្តីពីការចូលរួមចំណែករបស់សង្គមស៊ីវិលចិនក្នុងការអភិវឌ្ឍសង្គមកម្ពុជា
៦-មតិបូកសរុប និងបិទកម្មវិធីដោយលោក អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា៕ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print