ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ ពុទ្ធបរិស័ទ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយព្រះសង្ឃ និងឧបាសក ដែលគង់/រស់នៅក្នុង
វត្តមណីរតនារាម ទួលទំពូង ឬ វត្តទួលទំពូង ដែលមានទីតាំងស្ថិតនៅ សង្កាត់ទួលទំពូង១ #ខណ្ឌចំការមន រាជធានីភ្នំពេញ។
ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២១។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩, សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
មូលហេតុ៖ ព្រះសង្ឃ និងឧបាសកចំនួន៤៣អង្គ/នាក់ ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩៕ដោយ, សិលា
...