សង្សារមួយគូក្រោយពីមានជម្លោះជាមួយគ្នាខណៈជិះទូកលេងតាមដងទន្លេធ្វើឱ្យខាងស្រីខឹងខ្លាំងលោតចូលទឹកទន្លេសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីជនជាតិចិនម្នាក់និងបុរសជាជនជាតិចិនដូចគ្នាដែលគេដឹងថាជាគូសង្សារនឹងគ្នាបានជួលទូកជិះលេងកម្សាន្ត នៅតាមមាត់ទន្លេ ប៉ុន្តែគេពុំទាន់ដឹងថាតើ មានរឿងអ្វីនោះទេបានជាធ្វើឲ្យនារីជាសង្សារលោតពីលើទូកចូលទៅក្នុងទន្លេបាត់ ហើយភ្លាមៗនោះបុរសជនជាតិចិនក៏បានលោតទៅតាមទៅជួយដែរ ព្រមជាមួយបុរសម្ចាស់ទូកក៏បានហក់ចុះទឹកទៅជួយស្រង់មកលើគោកវិញដែរ តែជួយបានតែភាគីបុរស ចំណែកនារីរងគ្រោះបានលិចទៅក្នុងទន្លេបាត់ទៅហើយ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីម្ចាស់ទូកបានឱ្យដឹងថា មុនពេលកើតហេតុមានជនជាតិចិនស្រីប្រុស២នាក់ជាគូសង្សារនឹងគ្នាបានមកជួលទូករបស់គាត់ជិះដើរលេងកម្សាន្តនៅតាមដងទន្លេ ហើយគាត់ក៏បានបើកជូនពួកគេទៅដល់ត្រើយម្ខាង រួចក៏បានវិលមកវិញ ខណៈពេលដែលបើកមកដល់ពាក់កណ្តាលទន្លេ ស្រាប់តែជនជាតិចិន២នាក់នោះបានឈ្លោះប្រកែកគ្នានៅលើទូក។ បន្ទាប់មកនារីរងគ្រោះបានលោតពីលើទូកចូលទៅក្នុងទឹកទន្លេមុនហើយភ្លាមនោះបុរសជនជាតិចិនក៏បានលោតទៅតាមក្រោយ។ឃើញបែបនេះ រូបគាត់ជាម្ចាស់ទូកបានព្យាយាមលោតទៅជួយសង្រ្គោះ តែជួយបានតែបុរសមកលើគោកវិញ រីឯនារីបានលិចទៅក្នុងទន្លេបាត់។

បន្ទាប់ពីកើតហេតុម្ចាស់ទូកបានបើកទូកមកចតនៅច្រាំងវិញ រួចរាយការណ៍ទៅសមត្ថកិច្ចខណ្ឌដូនពេញឲ្យដឹងដើម្បីចុះមកពិនិត្យកន្លែងកើតហេតុ ហើយក៏មានបងប្អូនខាងបុរសជាជនជាតិចិនមកយកទៅផ្ទះវិញ៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print