សេចក្ដីជូនដំណឹង និងសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ភូមិតាត្រាវ និងភូមិកំពង់ត្រាច ស្ថិតក្នុងឃុំកំពង់ត្រាច ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង, រដ្ឋបាលខេត្តស្វាយរៀង – សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ស្វាយរៀង ជាពិសេសក្នុងភូមិសាស្ត្រស្រុករមាសហែក ឱ្យបានជ្រាបថា ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ នៅក្នុងភូមិសាស្ត្រស្រុករមាសហែក ខេត្តស្វាយរៀង បាននឹងកំពុងកើតឡើងគួរឱ្យព្រួយបារម្ភ ក្នុងនោះចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ កំពុងមានការកើន ឡើងជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ។

ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងសំដៅការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាព សាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺ កូវីដ-១៩ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចក្នុងខេត្ត រដ្ឋបាលខេត្តស្វាយរៀង សម្រេចដាក់ចេញនូវសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ភូមិចំនួន០២គឺ ភូមិតាត្រាវ និងភូមិកំពង់ត្រាច ស្ថិតក្នុងឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្ត ស្វាយរៀង រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ។

ការដាក់ចេញនូវសេចក្ដីសម្រេចស្តីពីការបិទខ្ទប់នេះ រួមមាន ការរឹតត្បិតការធ្វើដំណើរ ការហាមឃាត់ ការប្រមូលផ្តុំ ឬការជួបជុំមនុស្ស នៅក្នុងភូមិសាស្ត្រនៃភូមិតាត្រាវ និងភូមិកំពង់ត្រាច ស្ថិតក្នុងឃុំកំពង់ត្រាច ស្រុក រមាសហែក ដោយអនុវត្តតាមខ្លឹមសារដូចមានក្នុងសេចក្តីសម្រេចលេខ ០៧៨/២១ សសរ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តស្វាយរៀង ។

អាស្រ័យហេតុនេះ សូម សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង និងក្នុងស្រុក រមាសហែក ជ្រាប និងសូមចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងខាងលើឱ្យបានគ្រប់ៗគ្នា ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print