Google បានបន្ថែមមុខងារដែលអាចជួយការពារព័ត៌មានឯកជនភាពក្នុងការប្រើប្រាស់ Incognito Tabs

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី 21 ខែកក្កដា ឆ្នាំ 2021 អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ដើម្បីឱ្យការប្រើប្រាស់ Incognito Tabs ឬ Private Tabs របស់កម្មវិធី Chrome សម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS កាន់តែមានសុវត្ថិភាព ក្រុមហ៊ុន Google បានបន្ថែមមុខងារដែលទាមទារអ្នកប្រើប្រាស់ឱ្យបញ្ចូលទិន្នន័យជីវមាត្រ (Biometrics) ដើម្បីអាចឱ្យពួកគេចូលទៅមើលព័ត៌មាននៅក្នុង Incognito Tabs។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា, ប្រសិនបើលោកអ្នកបានបើកប្រើមុខងារចាក់សោរ Incognito tabs កម្មវិធីនឹងទាមទារឱ្យលោកអ្នកបញ្ចូលទិន្នន័យជីវមាត្រមានដូចជា ក្រយ៉ៅម្រាមដៃ ផ្ទៃមុខ ឬលេខសម្ងាត់ដើម្បីអាចចូលទៅប្រើ Incognito tabs ឡើងវិញបន្ទាប់ពីលោកអ្នកបានបិទ ហើយព្យាយាមបើកកម្មវិធី Chrome វិញនោះ។ ដូច្នេះមុខងារនេះអាចជួយរារាំង មិនឱ្យអ្នកប្រើប្រាស់ដទៃទៀតដែលប្រើទូរសព្ទរបស់លោកអ្នកអាចចូលទៅមើលអ្វីដែលលោកអ្នកបានមើលនៅក្នុង Incognito tabs។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា, ដើម្បីប្រើមុខងារថ្មីនេះ លោកអ្នកអាចចូលទៅក្នុង Settings របស់កម្មវិធី Chrome > Privacy > Lock Incognito tabs ដើម្បីបើកមុខងារនេះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print