សព ស្រ្តីម្នាក់ សង្ស័យថានាងបានលោតទឹកសម្លាប់ខ្លួនពីលើកាណូតទេសចរណ៍ កាលពី២ថ្ងៃមុន ត្រូវបានប្រជាពលរដ្ឋប្រទះឃើញហើយ

ចែករំលែក៖

ភ្នំពេញ៖ សពស្ត្រីម្នាក់ ត្រូវបានប្រជានេសាទប្រទះឃើញ អណ្តែតទឹកទន្លេសាប និងបានរសាត់ មកទើនឹងច្រាំង ទន្លេ នៅផ្នែកខាងកើត។

ហេតុការណ៍ ប្រទះឃើញសាកសពនេះនៅវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹកថ្ងៃទី២១ ខែ កក្កដា ឆ្នាំ ២០២១ នៅចំណុច ច្រាំងទន្លេសាប ក្នុងភូមិទី២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពស្ត្រីរូបនោះ គេពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ មានអាយុ ជាង៣០ឆ្នាំ ស្លៀកពាក់អាវនិងខោ ជើងខ្លី ពណ៌ខ្មៅ។ សពត្រូវបានគេអះអាងថា ជាជនជាតិចិន ដែល បានលោតទឹកសម្លាប់ខ្លួនពីលើទូកទេសចរណ៍កាលពី២ថ្ងៃមុន។

គួរបញ្ជាក់ផងដែរទោះបីជាយ៉ាងណាគេពុំទាន់ដឹងថា ច្បាស់ថា នារីរូបនោះ ពិតជាជនជាតិចិនដែលបានលោតទឹកសម្លាប់ខ្លួន កាលពី២ថ្ងៃមុនពិតប្រាកដឬយ៉ាងណានោះទេ ដោយពុំទាន់ឃើញ សង្សារបស់នាងចេញមកអះអាងនៅឡើយ។ចំណែកសមត្ថកិច្ច ក៏កំពុងតែរៀបចំចាត់ចែង ដើម្បីអោយគេស្រង់យកមកត្រួតពិនិត្យ។

គួររំលឹកផងដែរ កាលពីវេលា​ម៉ោង ១១និង២០នាទីយប់ថ្ងៃ​ទី១៩ ខែ​កក្កដា ឆ្នាំ​២០២១ បុរសនារីជនជាតិចិនចំនួន៤នាក់បានជួលទូកទេសចរណ៍ជិះលំហែរកាយកំសាន្ត កំពុង​តែអង្គុយនិយាយគ្នាសើចយ៉ាងសប្បាយ ស្រាប់​តែបុរសជនជាតិចិននិងនារីជាសង្សារបានទាស់ពាក្យសម្តីគ្នាឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ធ្វើឲ្យភាគីបុរសខឹងសម្រេចចិត្តលោតចូលក្នុងទឹកបញ្ចប់ជីវិតរួចនារីជាសង្សារលោតទៅតាមក្រោយ ត្រង់​ចំណុច​ទន្លេ​ចតុមុខ មូលដ្ឋានសង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។​

ក្រោយពេលកើតហេតុ ស្រាប់តែប្រជាពលរដ្ឋជាអ្នកនេសាទ បានឃើញក្បាល​និងដៃ​បក់ខ្វៃៗ សម្លេងស្រែកក៏សង្ស័យទើបរូបគេអុំទូកទៅមើល​ពេលទៅដល់​កណ្តាល​ទន្លេ​ក៏លឺសម្លេង​បុរស​ជនជាតិ​ចិន​ស្រែក​យ៉ាងខ្លាំងទើបរូបគាត់​ជួយ​ស្រង់​បុរស​ជនជាតិ​ចិន​បានដោយ​សុវត្ថិភាព​ ចំណែក​ឯនារី​ជនជាតិ​ចិនត្រូវជាសង្សាររក​ឃើញនោះទេ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print