ខេត្តបាត់ដំបង ៖ ស្រ្តីអ្នកលេងល្បែងស៊ីសងខុសច្បាប់ចំនួន ចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបវេលឃាត់ខ្លួនយកទៅអប់រំ និងធ្វើកិច្ចសន្យាទើបអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ។
ការឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងនេះប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤ និង១០នាទី ស្ថិតនៅចំណុចភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបងធ្វើឡើងដោយកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបវេល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបវេល។
មន្រ្តីនគរបាលស្រុកបវេលបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋជិតខាងថានៅចំណុចខាងលើមានមនុស្សមួយក្រុមមិនខ្វល់នឹងការឆ្លងរាលដាលជំងឺកូវីដ-19ហើយនាំគ្នាលេងល្បែងស៊ីសងខុសច្បាប់នោះទើបកម្លាំង
ចម្រុះចុះបង្ក្រាបតែម្តង ដោយក្នុងនោះឃាត់ខ្លួនបានចំនួន ០៧នាក់ ។
មន្រ្តីនគរបាលស្រុកបវេល បានឲ្យដឹងទៀតថា អ្នកប្រព្រឹត្តិចំនួន ០៧នាក់នោះមាន ១-ឈ្មោះ ស្រែ សុផល ភេទស្រី អាយុ ៥៦ឆ្នាំ រស់នៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល ។ ២-ឈ្មោះ នួន សារឿន ភេទស្រី អាយុ ៥៥ឆ្នាំ រស់នៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល ។ ៣-ឈ្មោះ ថន ងិន ភេទស្រី អាយុ ៥៨ឆ្នាំ រស់នៅភូមិព្រៃទទឹង2 ឃុំបវេល ស្រុកបវេល ។ ៤-ឈ្មោះ ញ៉ុញ ឡាង ភេទស្រី អាយុ ៦៥ឆ្នាំ រស់នៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល ។ ៥-ឈ្មោះ និត អៀម ភេទស្រី អាយុ ៥៦ឆ្នាំ រស់នៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល ។ ៦-ឈ្មោះ អែម គឹមសាន ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល និងទី ៧-ឈ្មោះ ងី យាង ភេទស្រី អាយុ ៥៧ឆ្នាំ រស់នៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល ។
បច្ចុប្បន្ន នគរបាលជំនាញបានប្រមូលភស្តុតាង(បៀ៥២សន្លឹក)ធ្វើការអប់រំអ្នកប្រព្រឹត្តទាំង៧នាក់ ត្រូវបានសមត្ថកិច្ចឲ្យធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យលេងល្បែងស៊ីសងគ្រប់ប្រភេទ ព្រមទាំងបានធ្វើការណែនាំច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល រួចបានអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញហើយ ៕