មានវ៉ាក់សាំង Sputnik V ដំបូងបង្អស់ផលិតនៅក្នុងប្រទេសវៀតណាម

ចែករំលែក៖

នៅថ្ងៃទី២១ខែកក្កដា មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី RFIF និងក្រុមហ៊ុន VABIOTECH របស់ប្រទេសវៀតណាម បានប្រកាសថា នឹងផលិតវ៉ាក់សាំង Spunik V ដំបូងបង្អស់នៅក្នុងប្រទេសវៀតណាម។
វ៉ាក់សាំងដំបូងគេបង្អស់ នឹងបញ្ជូនទៅកាន់មជ្ឈមណ្ឌល Gamaleya ដើម្បីត្រួតពិនិត្យគុណភាព។ ពេលនេះមូលនិធិ RFIF និងក្រុមហ៊ុន VABIOTECH កំពុងតែខិតខំដើម្បីផ្តល់បច្ចេកវិទ្យាវេជ្ជសាស្ត្រ របស់វ៉ាក់សាំង Sputnik V ឲ្យទៅក្រសួងសុខាភិបាលវៀតណាម ដើម្បីផលិតវ៉ាក់សាំង។
តាមការលើកឡើងរបស់ RDIF ជាស្ថាប័នផលិតវ៉ាក់សាំង SputnikV របស់រុស្ស៊ីបានឱ្យដឹងថា មកទល់ពេលនេះមាន៦៨ប្រទេសបានទិញវ៉ាក់សាំង សរុបប្រទេសទាំងអស់នោះមានពលរដ្ឋដល់ទៅ៣,៧ ពាន់លាននាក់។ RDIFបានប្រកាសថា តាមរបាយការណ៍ដែលទទួលបានពី ប្រទេស Argentina, Serbia, Bahrain, Hungary, Mexico, UAE, Philippines…, បង្ហាញឱ្យឃើញថាវ៉ាក់សាំង Sputnik V របស់រុស្ស៊ីមានប្រសិទ្ធភាពបំផុត។
នៅពេលនេះរុស្ស៊ីនិងវៀតណាមកំពុងតែខិតខំក្នុងដំណាក់កាលផ្តល់បច្ចេកវិទ្យាផលិតវ៉ាក់សាំង ដើម្បីជួយដល់ពលរដ្ឋវៀតណាម ទទួលបានវ៉ាក់សាំង Sputnik V បានឆាប់រហ័សនិងងាយស្រួល៕ ដោយ៖ធីរីណា

រូបថត៖Reuters

...

រូបថត៖ AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print