លោក ហេង រតនា ៖ កម្លាំងអង្គភាពសុីម៉ាក់ក៏មិនខុសប្លែកពីកម្លាំងជួរមុខដទៃទៀតដែរ

ចែករំលែក៖

ខេត្តព្រះវិហារ ,លោក ហេង រតនា អគ្គនាយកសុីម៉ាក់ បានថ្លែងថា, កម្លាំងអង្គភាពសុីម៉ាក់ក៏មិនខុសប្លែកពីកម្លាំងជួរមុខដទៃទៀតដែរ​ ក្នុងកិច្ចការប្រចាំថ្ងៃរបស់ខ្លួនបានប្រឈមមុខការឆ្លងវីរុសកូវីដ១៩។ ជាក់ស្តែងគិតមកដល់ថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០២១នេះ​ មានមន្ត្រីអង្គភាពចំនួន៩នាក់បានឆ្លងជម្ងឺកូវីដ១៩​ ក្នុងនោះនៅទិសខេត្តបាត់ដំបងចំនួន៣នាក់​ ភ្នំពេញចំនួន២នាក់​ និងនៅទិសខេត្តព្រះវិហារចំនួន៥នាក់​ (នៅក្នុងសហគមន៍ស្រអែម)។ អង្គភាពសុីម៉ាក់បានចាត់ចែងឱ្យមានក្រុមការងារប្រយុទ្ធប្រឆាំងកូវីដដែលមានភារកិច្ចគ្រប់គ្រងនិងត្រួតពិនិត្យបញ្ហាកូវីដពាក់ពន្ធ័មន្ត្រីក្នុងអង្គភាពយ៉ាងមានប្រសិទ្ធភាពខ្ពស់​។ អង្គភាពសុីម៉ាក់បានរៀបចំនិងអនុវត្តផែនការយុទ្ធសាស្ត្របំរុងទុកជាមុនក្នុងការទប់ទល់នឹងករណីមានការឆ្លងកូវីដចូលកម្លាំងរបស់ខ្លួន​ ដោយធ្វេីយ៉ាងណារក្សាឱ្យបាននិរន្តភាពប្រតិបត្តិការរបស់ខ្លួនជាប្រក្រតី​ បេីទោះបីជាមានកម្លាំងខ្លះរងផលប៉ះពាល់ក៏ដោយ​ ។ យុទ្ធសាស្ត្រទាំងនោះរួមមាន​ ការបំបែកកម្លាំងប្រតិបតិ្តតូចៗស្ថិតនៅភូមិសាស្ត្រដាច់ៗពីគ្នា​ បែងចែកវេនប្រតិបតិ្តការ​ កាត់បន្ថយការចល័តកំលាំង​ យន្តការត្រួតពិនិត្យកំលាំងតាមប្រពន្ធ័អេឡិចត្រូនិច​ …,​ ករណីមានការសង្ស័យចាត់វិធានការតេស្តរហ័សកំលាំងទាំងអស់ដែលពាក់ពន្ធ័​ ញែកកម្លាំងឱ្យរស់នៅដាច់ពីគ្នាជាដេីម។ ល។ លោកបន្តថា, យុទ្ធសាស្ត្រទាំងនេះលំបាក​ ប៉ុន្តែត្រូវតែរៀនរស់នៅនិងប្រតិបត្តិការក្រោមការគំរាមកំហែងដោយកូវីដនេះ​ជាពិសេសយកវិធាន៣ការពារនិង៣កុំជាឆ្អឹងខ្នងនៃអនុវត្តយុទ្ធវិធីក្នុងទប់ទល់កូវីដនេះ ។

ទោះបីជាមានការឆ្លងកូវីដក៏ដោយក៏បញ្ហាសុខភាពមន្ត្រីទាំង៩រូបខាងលេីគ្មានបញ្ហាឡេីយ​ ដោយបានជាសះស្បេីយនិងឆ្លងកម្រិតស្រាល​។ សូមគោរពអរគុណសម្តេចតេជោដែលបានផ្តល់វ៉ាក់សាំងសម្រាប់មន្ត្រីជួរមុខសុីម៉ាក់​ក្នុងកញ្ចប់អាទិភាពនិងជួយការពារអាយុជីវិតមន្ត្រីទាំងអស់ពីឈឺធ្ងន់ធ្ងរ។
មន្ត្រីដែលឆ្លងជម្ងឺកូវីដទាំងអស់ក៏បានទទួលរបបឧបត្ថម្ភជាអំណោយរបស់សម្តេចតេជោ​ រួមមានអង្ករមួយបាវ៥០គីឡូក្រាម​ មី​ ត្រីខ​ និងថវិកា​៤០មុឺនរៀលផង​ដេីម្បីទ្រទ្រង់ជីវភាពរស់នៅ។ ទន្ទឹងនឹងនេះអង្គភាពបានរក្សានូវរាល់របបឧបត្ថម្ភប្រចាំខែទាំងអស់ជាធម្មតាជូនបងប្អូនក្នុងកំឡុងពេលសំរាកព្យាបាលនិងចត្តាឡីស័ក ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print