ចក្រភពអង់គ្លេសបានចាប់ផ្តើមយុទ្ធនាការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍អូឡាំពិករបស់ពួកគេដោយជោគជ័យនៅពេលដែលក្រុមកីឡាបាល់ទាត់នារីបានផ្តួលក្រុមឈីលី២ទល់០នៅក្នុងពហុកីឡដ្ឋានដែលមិនមានអ្នកទស្សនាមួយក្នុងទីក្រុង Sapporo ប្រទេសជប៉ុន។
ខ្សែប្រយុទ្ធរបស់ក្រុម Manchester City គឺកីឡាការិនី Ellen White រកបាន២គ្រាប់ក្នុងការប្រកួតនេះម្នាក់ឯងគឺនៅនាទីទី១៨ និងនាទីទី៧៣ ក្នុងពូល E ។
ក្រុមរបស់ស្ត្រីអង់គ្លេសបានគ្រប់គ្រងបាល់ និងបង្កើតឱកាសជាច្រើន ហើយ Ellen White អាចរកបានបាល់ hat-trick ប្រសិនបើនាងមិនមានកំហុសនៅពេលដែលនាងបានស្ទុះងើបឡើងវិញពីការធ្វើរំខានរបស់ខ្សែការពារ Georgia Stanway ។
សម្រាប់ការប្រកួតផ្សេងទៀតកាលពីថ្ងៃម្សិលមិញគឺប្រេស៊ីលបានយកឈ្នះក្រុមចិន៥ទល់០, ស៊ុយអែតយកឈ្នះក្រុមអាមេរិក៣ទល់០, ម្ចាស់ផ្ទះជប៉ុនស្មើ១ទល់១ជាមួយក្រុមកាណាដា, អូស្ត្រាលីឈ្នះណូវែលហ្សេឡង់២ទល់១ និងក្រុមស្ត្រីហុល្លង់បានបំបាក់ក្រុមហ្សាំប៊ីយ៉ាងចាស់ដៃ១០ទល់៣ ៕
ដោយ៖ ភារៈ(រូបភាព៖ BBC Sport)