ថ្ងៃនេះវៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងដល់៦.១៩៤នាក់

ចែករំលែក៖

ក្រសួងសុខាភិបាលវៀតណាម បានប្រកាសថា គិតត្រឹមម៉ោង១៩ យប់ថ្ងៃទី២២ខែកក្កដា វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩បន្ថែម៣.២២៧នាក់ សរុបអ្នកឆ្លងក្នុងរយៈពេល២៤ម៉ោង ដល់ទៅ៦.១៩៤នាក់។ ជាមួយគ្នានោះក៏មានអ្នកជំងឺ ១.៤៥០នាក់ជាសះស្បើយផងដែរ។

ក្នុងចំណោមអ្នកឆ្លងថ្មីដែលបានរកឃើញរយៈពេល២៤ម៉ោងកន្លងមកនេះ គឺមានករណីនាំចូលពីក្រៅ៣០ នាក់ផងដែរ ក្រៅពីនេះគឺឆ្លងនៅក្នុងសហគមន៍។ នៅទីក្រុងហូជីមិញមានករណីឆ្លងច្រើនជាងគេ គឺមានដល់ទៅ៤.២១៨នាក់ ខេត្ត
ប៊ិញយឿងមាន៦៧៩នាក់ ខេត្តឡុងអាង៤៣២នាក់ ខេត្តដុងណាយ ២១០នាក់ ខេត្តដុងថាប់មានអ្នកឆ្លង១១៧នាក់ ។ ក្រៅពីនេះគឺនៅតាមបណ្តាខេត្តភាគខាងត្បូងមានករណីឆ្លងក្រោម១០០នាក់។

ករណីឆ្លងកើនឡើងខ្ពស់ធ្វើឲ្យអ្នកឆ្លងសរុបនៅក្នុងប្រទេសវៀតណាម កើនឡើងយ៉ាងឆាប់រហ័ស ដោយគិតមកដល់ថ្ងៃទី២២ខែកក្កដា មានអ្នកឆ្លងសរុបជាង៧៤ពាន់នាក់ហើយ ក្នុងនោះមានករណីនាំចូល ២.១២៩នាក់ និងករណីឆ្លងក្នុងសហគមន៍មានជាង៧២ពាន់នាក់។

នៅពេលនេះទីក្រុងហូជីមិញនៅសល់សំណាកជាច្រើនដែលធ្វើតេស្តមិនទាន់ពេលវេលា ។ គិតចាប់ពីថ្ងៃទី២៦ខែឧសភា ដល់ថ្ងៃទី២១ខែកក្កដា ទីក្រុងហូជីមិញ បានយកសំណាកពលរដ្ឋដែលសង្ស័យមានកូវីដ-១៩ដល់ទៅជាង២លាននាក់ ក្នុងនោះបានធ្វើតេស្តរួចរាល់ជាង១,៨លាននាក់ និងនៅសល់ជាង ២១៣ពាន់នាក់ទៀតកំពុងរង់ចាំលទ្ធផល៕ដោយ៖ធីរីណា

រូបថត៖Quỳnh Danh.

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print