អជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះបិទទីតាំងហាងខារ៉ា សំនៀងត្រជាក់ចិត្ត បណ្តោះអាសន្នបន្ទាប់ពីកើតជម្លោះពីយប់

ចែករំលែក៖

ភ្នំពេញ​៖ ហាងខារ៉ាអូខេ សំនៀងត្រជាក់ចិត្ត ដែលមានទីតាំងនៅជាប់សាលាសង្កាត់ចោមចៅ​ តាមបណ្តោយផ្លូវជាតិលេខ៤​ ភូមិថ្នល់បំបែក​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍​សែន​ ត្រូវបានអជ្ញារធខណ្ឌពោធិ៍សែនជ័យចុះបិទជាបណ្តោះអាសន្ន​ កាលពីព្រឹកថ្ងៃទី២២​ ខែមីនា​ ឆ្នាំ​២០១៦​ បន្ទាប់ពីមានជម្លោះដេញវាយគ្នាកាលពីយប់បង្កអោយមានការភ័យខ្លាយដល់ប្រជាពលរដ្ឋដែលនៅក្បែរ។

ប្រជាពលរដ្ឋដែលនៅក្បែរបានបង្ហើបឲ្យដឹងថា​ ម្ចាស់ទីតាំងត្រូវបានគេស្គាល់ឈ្មោះអឹម ​ ស៊ីវន​ ភេទប្រុស អាយុជាង៣០ឆ្នាំ​ ។ នៅយប់ថ្ងៃទី២១​ ខែមីនា​ឆ្នាំ​២០១៦​ នៅំណុចហាងខារ៉ាអូខេដែលមានយីហោ​ សំនៀងត្រជាក់ចិត្ត មានក្រុមក្មេងស្ទាវ២ក្រុមដែលមកចូលច្រៀងលេងខណៈចេញមកវិញស្រាប់តែឈ្លោះគ្នា និងដេញវាយគ្នាយ៉ាងអនាធិបតេយ្យបន្ទាប់មកពួកគេក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។

ប្រជាពលរដ្ឋបានបន្តថា​ ទីតាំងហាងខារ៉ាអូខេខាងលើតែងតែបង្កសំលេងរំខានដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរ​។ លុះព្រឹកថ្ងៃទី២២​ ខែឆ្នាំដដែលត្រូវបានអជ្ញារធរខណ្ឌពោធិសែនជ័យចុះបិទជាបណ្តោះអាសន្ន។

អាជ្ញារធបានបន្តទៀតថា​ ហាងខារ៉ាអូខេខាលើមិនមានច្បាប់អនុញាតឲ្យបើកនោះទេដោយបច្ចុប្បន្នកំពុងតែរត់ការទៅខាងអជ្ញាធរដែលពាក់ព័ន្ធ។

គួរបញ្ជាក់ថា​ ហាងខារ៉ាអូខេនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យជាពិសេសនៅតាមបណ្តោយផ្លូវ២០០៤តែម្តង គឺតែងតែបង្កជម្លោះគ្នាស្ទើរតែរៀងរាល់យប់​ ដោយឡែកក្រុមសន្តិសុខហាងដែរត់រដេញចាំចាប់ម៉ូយតាមដងផ្លូវយ៉ាងអនាធបតេយ្យ និងពេលខ្លះបង្កអោយអ្នកដំណើរខ្លះគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

image2

image4

image1

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print