ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក ស្រុករំដួល ប្រគេនទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ ម៉ាស ទឹកអាកុល អង្ករ បច្ច័យ  ដល់ព្រះសង្ឃ ចំនួន៣វត្តក្នុងឃុំពងទឹកសម្រាប់ប្រើប្រាស់ ក្នុង កំឡុងចូលព្រះវស្សា អស់កាលត្រីមាស

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា _ព្រឹទ្ធសភា និង អធិការកិច្ចនិងជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង  និង លោកស្រីបាន ចូលរួម ប្រគេនទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ ម៉ាស ទឹកអាកុល អង្ករ បច្ច័យ  ដល់ព្រះសង្ឃ ចំនួន៣វត្តក្នុងឃុំពងទឹក
សម្រាប់ប្រើប្រាស់ ក្នុង កំឡុងចូលព្រះវស្សា អស់កាលត្រីមាស។

ការប្រគេនទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ ម៉ាស ទឹកអាកុល អង្ករ បច្ច័យ  ដល់ព្រះសង្ឃ ចំនួន៣វត្ត
ធ្វើឡើងនៅព្រឹកថ្ងៃទី ២៣ខែកក្កដាឆ្នាំ ២០២១ក្រោមការចូលរួមពីលោក រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងជា អនុប្រធានក្រុមការងារចុះជួយឃុំពងទឹក លោកប្រធាន ក្រុមប្រឹក្សាឃុំ លោកនាយប៉ុស្តិ៍ រដ្ឋបាល
ជាច្រើននាក់ផងដែរ។

ក្នុងឪកាសនោះលោក ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា _ព្រឹទ្ធសភា និង អធិការកិច្ចនិងជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក ស្រុករំដួលបានអោយដឹងថានាពេលនេះលោកនិងក្រុមការងារ
ប្រគេនទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ ម៉ាស ទឹកអាកុល អង្ករ បច្ច័យ  ដល់ព្រះសង្ឃ ចំនួន៣វត្តក្នុងឃុំពងទឹក មាន វត្តទួលតាកែវ វត្ត សេកមាស និង វត្តព្រៃតាយ័ន្ត សម្រាប់ប្រើប្រាស់ ក្នុង កំឡុងចូលព្រះវស្សា អស់កាលត្រីមាស នៃ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ តាមពុទ្ធបញ្ញត្តិ នៃព្រះសម្មាសម្ពុទ្ធសមណគោត្តមជាអម្ចាស់។

លោក ក៏សូមអោយ គណៈកម្មការអាចារ្យវត្ត ក៏ដូចព្រះគ្រូចៅអធិការវត្តបន្តអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល និងជួយផ្សព្វផ្សាយដល់ពុទ្ធបរិស័ទ្ធចំណុះជើងវត្តត្រូវមានការប្រុងប្រយ័ត្ន ត្រូវពាក់ម៉ាស់  លាងសម្អាតដៃជាមួយជែល ឬ សាប៊ូ និង រក្សាគម្លាត៕

ដោយ៖ យឹម   សុថាន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print