ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន២នាក់ត្រូវបាន កំលាំងសមត្ថកិច្ចនគរបាលស្រុកមេមត់ សហការជាមួយកំលាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ធ្វើការបង្រ្កាប ក្នុងនោះសមមត្ថកិច្ចក៏បានធ្វើការដកហូតបានវត្ថុតាងថ្នាំញៀនជាក់ស្តែងមួយចំនួនធំ។
ប្រតិបត្កការនេះធ្វើរឡើងនៅវេលាម៉ោង១៦,៣៥នាទី ថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០១៥ នៅចំណុចផ្ទះឈ្មោះ សឿន គិត ភេទប្រុសអាយុ ៣៦ឆ្នាំ នៅភូមិក្តុលផ្សារ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោកវរសេនីយ៍ត្រី ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានអោយនគរវត្តដឹងថា ស្ថិតក្រោមការការយកចិត្តទុកដាក់ដឹកនាំបញ្ជាររបស់លោកឧត្តមសេនីយ៍ស្នងការ ម៉ៅ ពៅ កំលាំងនគបាលនៃអធិការដ្ឋាននគរបាលស្រុកមេមត់ បាន រួមសហការជាមួយកំលាំងការិយាល័យជំនាញខេត្តបង្ក្រាបបានមុខសញ្ញាប្រើប្រាស់និងជួញដូរគ្រឿងញៀនចំនួន០២នាក់ ទី១-ឈ្មោះ សឿង គិត ភេទប្រុសអាយុ៣៦ឆ្នាំ ទី២-ឈ្មោះ សំ រ៉េត ភេទប្រុស អាយុ ៣៧ឆ្នាំ អ្នកទាំងពីរស់នៅក្នុងភូមិ-ឃុំ ឃាត់ខ្លួនខាងលើ។
លោកអធិការបានអោយដឹងបន្តថា ក្នុងនោះកំលាំងយើងបានធ្វើរការរិបអូសនូវវត្ថុតាង រួមមាន ម្សៅក្រាមពណ៏សចំនួន ២០កញ្ចប់ ម៉ូតូ ០២គ្រឿង ទូរស័ព្ទដៃ០៤គ្រឿង។បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងកំពុងត្រូវបាន សមត្ថកិច្ចជំនាញ ចងក្រងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងចាត់ការតាមនិតិវិធី៕វណ្ណះ