ភ្នំពេញ៖ អ្នកជំងឺកូវីដ១៩ម្នាក់ត្រូវជាប្អូនស្រីបង្កើតកីឡាករប្រដាល់ អ៊ូច ធារិទ្ធ ឈ្មោះអ៊ូច រាជនី អាយុ១៦ឆ្នាំត្រូវជនដៃដល់ម្នាក់ បានឈ្លោះប្រកែកគ្នា ខណៈដែលជនដៃដល់និងជនរងគ្រោះបានសំរាកព្យាលបាលជំងឺកូវីដ១៩នៅគ្រែក្បែរគ្នាហើយជនដៃដល់បានធ្វើសកម្មភាពលួចយកកាំបិតដែរនៅក្បែរនោះហើយបានយកកាំបិតចាក់ទៅជនរងគ្រោះខាងលើ បណ្តាលឲ្យនាងរងរបួសកនិងដៃធ្ងន់ធ្ងរផងដែរ។
ហេតុការខាងលើនេះបានកើតឡើងនៅអធ្រាត្រម៉ោង១២ឈានចូលថ្ងៃ២៤ ខែកក្កដាឆ្នាំ២០២១នេះចំណុចកន្លែងសម្រាកព្យាបាលជំងឺកូវីត១៩ ស្ថិតក្នុង ពហុកីឡាដ្ឋានជាតិអូឡាំពិក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនរងគ្រោះ ឈ្មោះអ៊ូច រាជនី អាយុ១៦ឆ្នាំ បានរងរបួសដៃដេរ១០ថ្នេរ ត្រង់កដេរ៦ថ្នេរ សូមជូនពរប្អូនស្រីឆាប់ជាសះស្បើយ ពិតជាមហាសំណាងដែលមិនគ្រោះថ្នាក់ដល់អាយុជីវិត។
ទទឹមនឹងនេះដែរកីឡាករ អ៊ូច ធារិទ្ធ បានសម្តែងនូវការខូចចិត្តអាណិតអាសូរប្អូនស្រីយ៉ាងក្រៃលែង និងសុំណូមពរដល់សមត្ថកិច្ចជួយរកយុត្តិធម៌ចាត់ការតាមផ្លូវច្បាប់ចំពោះជនដៃដល់ដែលបានធ្វើសកម្មភាពប៉ុនប៉ងឃាតកម្មមកលើប្អូនស្រីរបស់ខ្លួនផង។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថាជនដែលសង្ស័យដែលឈានដល់អាករនិងប្រើហិង្សាចាក់ទៅលើស្ត្រីខាងលើនោះសមត្ថកិច្ច មិនទាន់ហ៊ានតៅយកមកដាក់ទោសឡើយទេខណៈដែលជនសង្ស័យកំពុងតែព្យាបាល covid-19 ផងដែរដោយត្រូវក្រុមគ្រូពេទ្យដែរប្រចាំកាលនៅក្នុងនោះឃាត់ខ្លួនទុកសិន៕
ដោយ៖ ជីណា