លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម)ដែលមានឯកសារពីក្រសួងការពារជាតិទៀត !

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ, លោក ឈួន សោភា មេគយចល័តប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ចាប់ទៀតហើយឡានទាហាន ស្លាកលេខ(ខម) ចង្កូតស្តាំ ដែលបានធ្វើប័ណ្ណសំគាល់យានយន្តរួច នៅអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងការពារជាតិ ល្បីពេញខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។ ចំណុចនេះកើតចេញជាចំងល់ថា, តើលោក ឈួន សោភា មេគយចល័តប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ មានគំនុំអីតែជាមួយទាហាន ! រឿងលើកមុនមិនទាន់ចប់ផង បែជាថ្នាក់លើអោយមកកាន់កន្លែងដើមវិញ ដល់ឥឡូវ ខ្លាំងដដែល ខ្លាំងនោះខ្លាំង មិនដឹងជាលោកបណ្ឌិតប្រតិភូរាជរដ្ឋាភិបាល ជារដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី ទទួលបន្ទុក ជាអគ្គនាយកគយ និងរដ្ឋាករ កម្ពុជា ទុកជាកូនចៅសំណព្វចិត្ត ឬពូកែប្រមូលលុយពន្ធ ! បានជាមិនសិក្សាពីទិដ្ឋភាពសង្គមអ្វីបន្តិចសោះ !
សូមបញ្ជាក់ថា, នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ មានគណនី facebook មួយមានឈ្មោះថា, Cheab Sarin បានសរសេរថា,ខ្ញុំបាទ ឧត្តមសេនីយ៍ទោ ដោក សារាំ មេបញ្ជាការ រងបញ្ជាការដ្ឋាន អគ្គបញ្ជាការប្រចាំការនៅទីបញ្ជាការទិសទី១ ប្រាសាទព្រះវិហារ(បច្ចុប្បន្នឈរជើង នៅកងពលតូចលេខ៨ ) ។
ចូលបំរើកងទ័ព​នៅថ្ងៃទី១០/០២/១៩៨០ ( អតីតរដ្ឋកម្ពុជា) ជាង៤១ឆ្នាំមកហើយ ផ្នែកជីវភាពរស់នៅមិនសូវជាធូរប៉ុន្មានទេ ។
ដោយខ្ញុំបាទប្រចាំការនៅទិសទី១ចាប់តាំងពីមានជម្លោះជាមួយទាហានថៃ មកដល់បច្ចុប្បន្ននេះ មានការខ្វះខាតមធ្យោបាយធ្វើដំណើរដើម្បីបំពេញភារកិច្ចជូនអង្គភាពនិងជូនថ្នាក់លើឲ្យបានល្អនិងទាន់ពេលវេលា ខ្ញុំបាទបានពិភាក្សាជាមួយក្រុមគ្រួសាររកថវិកា ដែលសល់ពីការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងខ្ចីពីធានាគារខ្លះ បូករួមគ្នាបានជាង១៥០០០ដុល្លា ទិញរថយន្ត​០១ គ្រឿង​ចង្កូតស្តាំជារថយន្តខុសនិងច្បាប់រដ្ឋមកដាក់ក្នុងអង្គភាព បានធ្វើប័ណ្ណសំគាល់យានយន្តរួច នៅអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងការពារជាតិ និងបង់ពន្ធប្រចាំឆ្នាំ២០២១ និង ឈៀករថយន្តឆ្នាំ២០២១រួចផងដែរ ។
មិនទាន់និងបានជិះបំរើការងារជូនអង្គភាពនិងជូនថ្នាក់លើស្រួលបួលផង នៅថ្ងៃទី២៣/០៧/២០២១ ខ្ញុំបាទបានសុំការអនុញ្ញាតច្បាប់មកស្រុកដើម្បីយកប្រពន្ធមកពិនិត្យភ្នែកនិងជម្ងឺផ្សេងៗ នៅក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដោយគ្រងឯកសណ្ឋានជាស៊ីវិល​កំពុងចតរថយន្តក្បែរចិញ្ចើមផ្លូវជាតិលេខ៦ ស្រាប់តែមានកម្លាំងចំរុះ របស់លោក ឈួនសោភា ប្រធានគយតំបន់៥ មកចាប់រថយន្តនាំទៅកន្លែងគយដើម្បីត្រួតពិនិត្យឯកសាររថយន្ត តែបែរជាអោយខ្ញុំរើឥវ៉ាន់ចុះ ហើយមិនបានពិនិត្យមើលឯកសាររថយន្តដែលពាក់ព័ន្ធ ភ្ជាប់មកជាមួយរថយន្ត ហើយបែរជាធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើ រួចអោយខ្ញុំនិងគ្រួសារត្រឡប់មកផ្ទះវិញ ដោយប្រគល់កំណត់ហេតុរបស់គយអោយមកខ្ញុំមួយច្បាប់ ។
អាស្រ័យហេតុនេះសូមសម្តេច ឯកឧត្តម ជួយពិនិត្យ និងពិចារណាផងចុះ(សូមអរគុណ🙏🙏🙏)
ភ្ជាប់មកជាមួយកំណត់ហេតុល្មើសច្បាប់គយមួយច្បាប់។
ពាក់ព័ន្ធនឹងករណីនេះ គួរណាតែថ្នាក់លើស្ថាប័នគយ ជួយពិនិត្យមើលផង អាណិតកងទ័ពផង ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print