ភ្នំពេញ៖ សម្តេចតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើសាររំលែកទុក្ខជូនចំពោះលោក នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរង នគរបាលជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារចំពោះការបាត់បង់ឧបាសក ឆៃ គឹមឆន គឺជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ មិនចេះរីងស្ងួត។
សម្តេចទាំង៣ បានផ្ញើសារលិខិតរំលែកទុក្ខថា, ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ខ្ញុំនិងភរិយាសូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ឧបាសក ឆៃ គឹមឆន គឺជាការការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត។
ខ្ញុំនិងភរិយាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឧបាសក ឆៃ គឹមឆន សូមឆាប់ បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកនាយឧត្តមសេនីយ៍ និងលោកស្រី ព្រមទាំងក្រុមគ្រួសារនៃសព ទទួលនូវក្តីរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕