វៀតណាមរកឃើញករណីឆ្លងកូវីដ- ១៩ ក្នុងរយៈពេល២៤ម៉ោងមាន៧.៥៣១នាក់

ចែករំលែក៖

គិតត្រឹមម៉ោង១៩ ថ្ងៃទី២៥ខែកក្កដាវៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងរយៈពេល២៤ម៉ោង មានដល់ទៅ៧.៥៣១នាក់។ ជាមួយគ្នានេះក៏មានអ្នកជំងឺ ១.៧៥៥នាក់បានជាសះស្បើយផងដែរ។ ចំនួនអ្នកឆ្លងក្នុងថ្ងៃនេះគឺថយចុះជាងថ្ងៃទី២៤ខែកក្កដា ដែលមានករណីឆ្លងក្នុងរយៈពេល២៤ម៉ោងដូចគ្នាមានដល់ទៅ៧.៩៦៨នាក់។

តំបន់ដែលមានករណីឆ្លងកូវីដ-១៩ ច្រើនជាងគេនៅពេលនេះ គឺទីក្រុងហូជីមិញដដែល ដោយមានករណីឆ្លងថ្មីដល់ទៅ៤.៥៥៥នាក់ក្នុងថ្ងៃទី ២៥ខែកក្កដា គឺថយចុះជាងមួយថ្ងៃមុនដែលមានអ្នកឆ្លងដល់ទៅ៥.៣៩៦នាក់ ។
ក្នុងចំណោមអ្នកឆ្លងទាំង ៧.៥៣១នាក់ មានករណីនាំចូលពីក្រៅប្រទេសតែ៦នាក់ប៉ុណ្ណោះ ក្រៅពីនេះគឺនៅក្នុងសហគម៍។ ខេត្តក្រុងដែលមានករណីឆ្លងលើសពី១០០នាក់មាន ទីក្រុងហូជីមិញ មាន៤.៥៥៥នាក់ ខេត្តប៊ិញយឿងមាន១.២៤៩ ខេត្តតីនីញមាន ៣១៣នាក់ ខេត្តដុងណាយមាន ២៥៣នាក់ ខេត្ត ទៀងយ៉ាងមាន ២១៨នាក់ ខេត្តខិញវ៉ា មាន ១៧២នាក់ ខេត្ត វុងតាវមាន ១២៦នាក់ និងខេត្តភូអៀងមាន ១០៩នាក់។ ក្រៅពីនេះនៅមាន២៨ខេត្តក្រុងទៀតមានករណីឆ្លងក្រោម១០០នាក់។
គិតត្រឹមថ្ងៃទី ២៥ខែកក្កដា វៀតណាម មានករណីឆ្លងកូវីដ-១៩ សរុប ៩៨.៤៦៥នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសមាន ២.១៧៨នាក់ និងស្លាប់៣៧០នាក់។
ជាមួយគ្នានេះដែរ វៀតណាមបានចាក់វ៉ាក់សាំងជូនពលរដ្ឋដូសទីមួយបានចំនួន 4.535.741 នាក់ ក្នុងនោះពលរដ្ឋចាក់គ្រប់ពីរដូសមាន 372.353។ វៀតណាមកំពុងតែខិតខំចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបានលឿនបំផុតដែលអាចធ្វើទៅបាន ខណៈវ៉ាក់សាំងដែលវៀតណាមបញ្ជាទិញបានបញ្ជូនទៅបណ្តើរៗហើយ៕ដោយ៖ធីរីណា

...

រូបថត៖TRẦN NGỌC.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print