រដ្ឋបាលខេត្តសៀមរាបសម្រេចបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាបសម្រេចបន្តអនុវត្តដាក់វិធានការរដ្ឋបាលជាបណ្ដោះអាសន្នរាល់ការធ្វើចរាចរណ៍ សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង ២២(ម្ភៃពីរ) ដល់ម៉ោង ០៤(បួន) និងការប្រមូលផ្តុំមនុស្ស ឬការជួបជុំគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប សម្រាប់រយៈពេល ០២ (ពីរ) សប្តាហ៍ បន្តទៀត រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១។

រដ្ឋបាលខេត្តសៀមរាបសម្រេច ត្រូវបានបន្តដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្នរាល់ការធ្វើចរាចរណ៍ សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង ២២(ម្ភៃពីរ) ដល់ម៉ោង ០៤(បួន) និងការប្រមូលផ្តុំមនុស្ស ឬការជួបជុំគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប សម្រាប់រយៈពេល ០២ (ពីរ) សប្តាហ៍ បន្តទៀត រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១។

បទប្បញ្ញត្តិផ្សេងទៀតនៃសេចក្តីសម្រេចលេខ ០៧៩/២១ ស.ស.រ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ត្រូវមានអនុភាពអនុវត្តបន្តរហូតដល់មាន បទប្បញ្ញត្តិថ្មីមកជំនួស។ 

សេចក្តីសម្រេចលេខ ១០១/២១ ស.ស.រ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តសៀមរាប់ ស្តីពីការបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ត្រូវទុកជានិរាករណ៍។

នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងសៀមរាប អភិបាលនៃគណៈអភិបាលក្រុង-ស្រុក ប្រធានមន្ទីរសុខាភិបាលន រដ្ឋបាលខេត្ត ប្រធានមន្ទីរ -អង្គភាពជំនាញពាក់ព័ន្ធ និងមេឃុំ-ចៅសង្កាត់ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេច នេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

     

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print