ភ្នំពេញ, សារលិខិតរំលែកទុក្ខ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាន ផ្ញេីជូនប្រធានសមាគមជាតិកាកបាទក្រហមបែលហ្សិក ចំពោះគ្រោះទឹកជំនន់ដែលកេីតឡេីងនៅប្រទេសបែលហ្សិក ។
គោរពជូន លោកស្រី ឡូរ៉ត ស្ទីនសន ប្រធាន សមាគមជាតិកាកបាទក្រហមបែលហ្សិក
លោកស្រី ឡូរ៉េត ស្ទីនសេន ជាទីគោរពរាប់អាន !
ខ្ញុំពិតជាមានក្តីក្រៀមក្រំជាខ្លាំងនៅពេលបានទទួលដំណឹងថា ប្រជាជនចំនួន២០នាក់ បានបាត់បង់ ជីវិត ជាច្រើននាក់ទៀតកំពុងបាត់ខ្លួន និងរាប់ម៉ឺននាក់ទៀត ត្រូវបានជម្លៀសទៅកាន់ទីជំរក ដោយសារតែទឹក ជំនន់យ៉ាងគំហុកនៅភាគអាស៊ីអាគ្នេយ៍នៃប្រទេស កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នំា២០២១ កន្លងមក។
ក្នុងព្រះបរមនាម សម្តេចព្រះមហាក្សត្រ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ក្នុងនាមកាកបាទក្រហមកម្ពុជា និងសហការី និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួម រំលែកទុក្ខ និងផ្ញើជូននូវសមានចិត្តអាណិតអាសូរយ៉ាងក្រៃលែងចំពោះ លោកស្រី ឡូរ៉េត ស្ទីនសេន ចំពោះ សមាគមជាតិកាកបាទក្រហមបែលហ្សិក និងប្រជាជនបែលហ្សិក ជាពិសេសចំពោះក្រុមគ្រួសារអ្នករងគ្រោះ និងអ្នកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន។ ខ្ញុំសូមបួងសួងឲ្យអ្នករងរបួសឆាប់ជាសះស្បើយ សូមឲ្យការរុករកអ្នកបាត់ខ្លួនឆាប់រកឃើញ និងសូមជូនពរជោគជ័យក្នុងការស្តារឡើងវិញតំបន់ទាំងឡាយ ដែលខ្ទេចខ្ទាំដោយទឹកជំនន់ខាងលើនេះ។
សូម លោកស្រី ឡូរ៉េត ស្ទីនសេន ទទួលនូវក្ដីគោរពដ៏ស្មោះស្ម័គ្រអំពីខ្ញុំ៕