រំភើបណាស់! អបអរសាទរ ! ក្មួយស្រី ណាណា ត្រូវសម្តេចតេជោ ហ៊ុន សែន សរសើរចំៗ និងប្រកាសជួយថែមទៀត តាមរយៈលោក សេង ទៀង !

ចែករំលែក៖

ភ្នំពេញ, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ តាមរយៈការ Comments លើ facebook សម្តេច គែបានប្រកាស ផ្ដល់ជំនួយដល់ កួយស្រី(ណាណា) ហើយសម្ដេចសុំទោសផងដែរចំពោះឪពុកម្ដាយក្មួយស្រី(ណាណា) ដែលសម្ដេចបានយករូបនាងមកបង្ហោះដោយគ្មានការសុំការអនុញ្ញាតជាមុនពីឪពុកម្ដាយនាងនោះ ។ ក្នុងនោះ សម្តេចតេជោ ហ៊ុនសែន បានថ្លែងបញ្ជាក់ថា នឹងឱ្យជំនួយការរបស់សម្តេច ធ្វើការ ទំនាក់ទំនងទៅខាងឪពុកម្ដាយ ឬអាណាព្យាបាល របស់ក្មួយស្រីណាណា។
សូមជម្រាបជូនថា , កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះវីដេអូមួយ របស់ក្មួយស្រី ឈ្មោះ(ណាណា) ដោយក្នុងវីដេអូនោះ ក្មួយស្រីរូបនេះ បាននិយាយរៀបរាប់ពីចាក់វ៉ាក់សាំង ថារូបគេចង់ទទួលចាក់វ៉ាក់សាំង តែដោយសារតែ លក្ខខណ្ឌ(ណាណា) មិនទាន់គ្រប់អាយុ ណាមួយ ក្មេងស្រីរូបនេះ ក៏បានសម្តែងការសោកស្តាយ ដោយមានពលរដ្ឋមួយចំនួន មិនព្រមទៅទទួលចាក់ វ៉ាក់សាំង ហើយរូបគេក៏សម្តែងការភ័យខ្លាច ជំងឺកូវីដ១៩ផងដែរ ដោយពុំអាចទទួលបានវ៉ាក់សាំង ការពារកូវីដ១៩។ក្នុងនោះដែរ តាមរយៈវីដេអូក្មេងស្រី ឆ្លាតវៃពីកំណើត ណាណាដែលត្រូវបានបង្ហោះនៅលើ ផេកហ្វេសប៊ុករបស់សម្តេចតេជោនោះមានមហាជនជាច្រើននៅលើ សម្ដែងការកោតសរសើរ ចំពោះក្មេងស្រីរូបនេះ ដោយខ្លួននៅក្មេងខ្ចីសោះ ប៉ុន្តែ ឆ្លាតវាងវៃ ហើយថែមទាំងយល់ដឹងពីការចាក់វ៉ាក់សាំង បង្ការកូវីដ១៩ ថែមទាំងទៀត។
សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា,បានមានប្រសាសន៍ថា, សូមស្ដាប់ចៅ​ (ណាណា​) និយាយ​ អំពីបំណងចង់ចាក់វ៉ាក់សាំងការពារកូវីដ-១៩, ដោយនាងនិយាយទាំងស្រុងយ៉ាងដូច្នេះថា, (ណាណា) រាល់ថ្ងៃពិបាកចិត្តណាស់ ដោយសារតែ(ណាណា) ចង់ចាក់វ៉ាក់សាំងការពារ កូវីដប៉ុន្តែ ,អញ្ចឹងពេលណាទៅចាក់គេអត់ចាក់អោយ (ណាណា)ទេ អត់ទាន់គ្រប់អាយុចាក់ទេ , អញ្ចឹងពេល(ណាណា)ទៅចាក់គេ អត់ទទួលទេ។ កុមារីដ៏ឆ្លាតបានបន្តថា, ហើយបើ(ណាណា) អត់បានចាក់ណា ! (ណាណា) រស់ដោយភាពភ័យខ្លាចហ្ម៉ង ! ហើយបើ(ណាណា) បានចាក់ទៅ (ណាណា) រៀងមានភាពកក់ក្តៅបន្តិច បើ(ណាណា) អត់បានចាក់(ណាណា)សៀវណាស់ ដោយសារ(ណាណា) អង្គុយលក់ដូរជាមួយម៉ាក់(ណាណា) ឮតែឡានពេទ្យវ៉េវវ៉ាវៗ ។ ហើយមូលហេតុដែល(ណាណា) ចង់ចាក់ វាអញ្ចេះ (ណាណា) ទៅណាក៏ដោយ ឃើញតែគេឆ្លងកូវីដច្រើន បាន(ណាណា)ចង់ចាក់នោះ ! ។ កុមារីដ៏គួរអោយស្រលាញ់បានលើកហេតុផលថា, ហើយមានលោកអ៊ំ លោកពូ អ្នកមីងលោកតាខ្លះ គាត់គ្រប់អាយុបានទៅចាក់វ៉ាក់សាំងកូវីដបានហើយ ប៉ុន្តែគាត់ នៅខ្លាចអញ្ចេះ នៅខ្លាចអញ្ចុះ បើ(ណាណា)ជាគាត់វិញណា !
ទៅចាក់តាំងពីយូរហើយ (ណាណា) មិននៅទេ ខ្លាចឆ្លងកូវីដណាស់ ! ហើយបើតាម(ណាណា)ដឹង វ៉ាក់សាំងមានច្រើនណាស់ , មានស៊ីណូវ៉ាក់, ស៊ីណូហ្វាម, កូហ្វីសែល, អាស្ត្រាសុីនីការ , ហើយតាម(ណាណា)ដឹងមួយទៀត , វ៉ាក់សាំងសុទ្ធតែល្អហ្នឹង, វ៉ាក់សាំងឥណ្ឌា ចិន អាមេរិក សុទ្ធតែល្អហ្នឹងគ្រាន់តែអាមួយ ប្រសិទ្ធភាពតិច និងប្រសិទ្ធភាពខ្លាំងប៉ុណ្ណឹង ! ហុឹស ! (ណាណា) និយាយបន្លប់ចិត្តម៉េចក៏នៅតែភ័យហ្នឹង, ពិបាកចិត្តណាស់ចង់ចាក់វ៉ាក់សាំងដែរ ប៉ុន្តែអត់ទាន់គ្រប់អាយុចាក់ , អត់ទេមិនដឹងធ្វើម៉េចតេស! ពិបាកចិត្តដល់ហើយ, ខំនិយាយបន្លប់មេចយ៉ាងម៉េចក៏នៅតែ អត់បាត់ពិបាកចិត្តដែរ, ។
សូមជម្រាបជូនថា, បងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ជឿតាមការញុះញង់ ការបំប៉ោងព័ត៌មាន ការបំភ្លើសការពិត ពីជនអគតិ ពួកប្រឆាំង ក៏មានការភ័យខ្លាចចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ គ្រាន់តែសម្រាប់ការពារសុខភាពនិងជីវិតខ្លួនឯងសោះ។ ផ្ទុយទៅវិញកុមារីដ៏មានវ័យក្មេង ប៉ុន្តែមានភាពឈ្លាសវៃ នាងចង់ចាក់វ៉ាក់សាំងខ្លាំងណាស់ព្រោះខ្លាចឆ្លងជំងឺ covid-19 ប៉ុន្តែដោយនាងមិនទាន់គ្រប់អាយុ បានបង្ហាញនូវភាពភ័យខ្លាចជានិច្ចចំពោះការឆ្លងជំងឺ covid-19 ដោយសារតែនាងអង្គុយជាមួយនឹងម្ដាយលក់ដូររាល់ថ្ងៃ ហើយក្នុងមួយថ្ងៃមួយថ្ងៃ នាងឃើញតែឡានពេទ្យដឹកអ្នកជំងឺកូវីដ19 គឺនាងសែនភ័យជានិច្ច ។ ដូច្នេះនាងចង់ចាក់វ៉ាក់សាំងកូវីដ-១៩ ខ្លាំងបំផុតគ្រាន់តែមិនទាន់គ្រប់អាយុប៉ុណ្ណោះ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print