ភ្នំពេញ, នៅល្ងាចថ្ងៃទី26 ខែកក្កដា ឆ្នាំ 2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19 បានបញ្ជាក់ឲ្យដឹងថា, ផ្សារទំនើប ឡាក់គី (Lucky Supermarket) សាខាផ្លូវព្រះសីហនុ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទិញទឹកអប់ នៅក្នុងទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ផ្សារទំនើប ឡាក់គី (Lucky Supermarket) សាខាផ្លូវព្រះសីហនុ ដែលមានទីតាំងស្ថិតនៅ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៨៖៣០ ដល់ ០៨៖៤៥ ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទិញទឹកអប់ នៅក្នុងទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ, សិលា