រដ្ឋបាលខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ៦០នាក់ និងស្លាប់ចំនួន ០២នាក់ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ !

ចែករំលែក៖

ខេត្តកំពង់ធំ, នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានថ្លែងយ៉ាងដូច្នេះថា, ការឆ្លងក្នុងសហគមន៍នៅក្នុងខេត្តកំពង់ធំយើងកាន់តែគួរអោយព្រួយបារម្ភណាស់បងប្អូន។ សូមអនុវត្តអោយបានដាច់ខាតនូវវិធានការ:៣ការពារនិង ៣កុំ ហើយលោកក៏បានប្រាប់ពីសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ៦០នាក់ និងស្លាប់ចំនួន ០២នាក់ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។
រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា, យោងតាមលទ្ធផលនៃការធ្វើតេស្ត រហ័ស(Rapid Antigen Test) នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៦០នាក់ ដូចមានរាយនាមខាងក្រោម៖
រដ្ឋបាលខេត្តនឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីយកមកធ្វើចត្តាឡីស័ក និងធ្វើតេស្តរកមេរោគកូវីដ-១៩ ឲ្យបានឆាប់បំផុត។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវ ដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឲ្យបានត្រឹមត្រូវ។
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នេះដែរ ដោយមានការសង្ស័យ ក្រុមការងារសុខាភិបាលបានធ្វើតេស្តសព និងរកឃើញវិជ្ជមានចំនួន ០២ករណី។

គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ១.៧៣០នាក់ ស្រី ៩៧០នាក់ ក្នុងនោះបានជាសះស្បើយចំនួន ១.០៧៧នាក់ ស្រី ៦១៨នាក់ ស្លាប់ចំនួន ៣៩នាក់ ស្រី ២០នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៦១៤នាក់ ស្រី ៣៣២នាក់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ការពារ ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីការពារ ក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺដ៏កាចសាហាវនេះ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print