ភ្នំពេញ, បុគ្គលិកផ្នែក កម្មវិធីកុំព្យូទ័រ (Computer Software) របស់ក្រុមហ៊ុន អាណាណា កុំព្យូទ័រ (AnAnA Computer) ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ-១៩។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកខាងផ្នែកកម្មវិធី (Software) នៅ ហាង អាណាណា កុំព្យូទ័រ (AnAnA Computer) ដែលមានទីតាំងស្ថិតនៅផ្លូវព្រះនរោត្តម សង្កាត់បឹងរាំង ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ, សិលា