កីឡាករ Rafinha បានចាកចេញពី Barcelona ក្នុងការផ្ទេរដោយឥតគិតថ្លៃកាលពីរដូវក្តៅមុនពេលដែលគាត់បានចូលរួមជាមួយក្រុម Paris Saint-Germain ប៉ុន្តែគាត់អាចជួយក្លិបផ្នែកហិរញ្ញវត្ថុបានតែ ១២ខែប៉ុណ្ណោះបន្ទាប់ពីចាកចេញ។
សារព័ត៌មាន MARCA បានផ្សាយថា កិច្ចព្រមព្រៀងដែលនាំគាត់ទៅកាន់ទឹកដីប្រទេសបារាំង មិនមានប្រាក់ចំនេញទេ មានតែប្រាក់ថេរ៣លានអឺរ៉ូ និងថ្លៃលក់៣៥ភាគរយ។ ឥលូវនេះកីឡាករដែលបង្ហាញខ្លួនបាន៣៤លើក ក្រោយមកមានក្លិប Lazio, AC Milan និង Aston Villa សុទ្ធតែបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយគាត់។
បន្ទាប់ពីលោក Mauricio Pochettino ទើបតែចាប់ផ្តើមនៅក្នុងការប្រកួតចំនួន៨ប្រកួត បន្ទាប់ពីការមកដល់របស់ Rafinha ។ គាត់នឹងមិនជំទាស់នឹងការចាកចេញរបស់កីឡាករប្រេស៊ីលដែលនឹងនាំមកនូវប្រាក់យ៉ាងហោចណាស់១០លានអឺរ៉ូ។
ដូចនោះដែរ Barcelona អាចរកប្រាក់បានយ៉ាងតិច៣.៥លានអឺរ៉ូក្នុងរដូវក្តៅដែលរាល់ប្រភពចំណូលអាចជួយក្លិបឱ្យជៀសផុតពីស្ថានភាពហិរញ្ញវត្ថុបាន ៕ (រូបភាព ៖ MARCA)ដោយ៖ភារៈ