អភិបាលខណ្ឌច្បារអំពៅដឹកនាំកម្លាំងចុះកើបកាយប្រមូលសំរាមចេញពីប្រឡាយរំដោះទឹក

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខ និងសម្រួលដល់ចរន្តទឹកហូរកុំអោយជនលិចតំបន់មួយចំនួនក្នុងភូមិសាស្ត្រខណ្ឌ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចុះកើបកាយប្រមូលសម្រាម ចេញពីប្រឡាយដើម្បីរំដោះទឹក និងមួយផ្នែកទៀតដើម្បីសណ្តាប់ធ្នាប់ល្អ បរិស្ថាន អនាម័យល្អ ។
សកម្មភាពចុះរៀបចំប្រមូលសម្រាម ចេញពីប្រឡាយនេះដែរ លោកអភិបាលខណ្ឌបានណែនាំអោយមន្ត្រីក្រុមការ ងារ ជំនាញពាក់ព័ន្ធខណ្ឌ សង្កាត់ ត្រូវយកចិត្តទុកដាក់និងពង្រឹងបន្ថែមទៀត លើការងារចុះពិនិត្យប្រព័ន្ធលូ ប្រឡាយរំដោះទឹក ដើម្បីសម្រួលដល់ចរន្តទឹកហូរព្រោះរដូវវស្សាចូលមកដល់ហើយឥញ្ចឹងយើងត្រូវបង្កាទុកជាមុនកុំអោយជនលិចលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋនៅតាមសង្កាត់មួយចំនួនក្នុងមូលដ្ឋានខណ្ឌ ។ មួយផ្នែកទៀតយើងបានចូលរួមរៀចំ សណ្តាប់ធ្នាប់ បរិស្ថាន
អនាម័យ ជាប់ជាប្រចាំដើម្បីទីក្រុងស្អាត បរិស្ថានអនាម័យល្អ ។ លើសពីនេះទៀតត្រូវចលនាអោយបានទូលំទូលាយ ប្រាប់ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចូល​រួម​សហការ​ ទុក​ដាក់​ និង​វេចខ្ចប់សំរាម​ឱ្យបាន​ត្រឹម​ត្រូវ​ កុំយកមក បោះចោលតាមមាត់លូរ តាមប្រឡាយរំដោះទឹកឥញ្ចឹង គឺធ្វើអោយស្ទះដល់ចរន្តទឹកហូរ ប៉ះពាល់បរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់សាធារណៈ ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមប្រឡាយនិងតំបន់ជុំវិញ សូមទុកដាក់សំរាមអោយបានត្រឹមត្រូវ បញ្ចេញសំរាមតាមពេលវេលាកំណត់របស់ក្រុមហ៊ុនស៊ីនទ្រី បញ្ឈប់ការចោលសំរាមចូលក្នុងប្រឡាយដែលបណ្តាលអោយស្ទះចរន្តទឹក​ និងបង្កអោយមានបរិស្ថានមិនល្អក្នុងតំបន់។ដោយឡែកសំរាប់ខណ្ឌច្បារអំពៅ លោកអភិបាលខណ្ឌបានដាក់ផែនការអោយអាជ្ញាធរសង្កាត់ រួមសហការជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងមន្ត្រីសាលាខណ្ឌ ត្រូវអនុវត្តជាប្រចាំទៅលើការងារ សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានអនាម័យ ។
សូមបញ្ជាក់ថាសកម្មភាពរបស់លោកអភិបាលខណ្ឌច្បារអំពៅ បានចុះពិនិត្យ​ និងជម្រុញការស្តារប្រឡាយ​តភ្ជាប់ពីប្រឡាយព្រែកបារាំង​ ដល់ខាងកេីតវិទ្យា ល័យច្បារអំពៅ ប្រវែងជាង៥០០ម៉ែត្រ និងចាត់ចែងគ្រឿងចក្រកើបកាយយកគំនរសំរាម​ចេញពីប្រឡាយ ដែលបងប្អូនរស់នៅតំបន់នោះយកមកបោះចោល។
ទីក្រុងស្អាត សណ្តាប់ធ្នាប់ល្អ បរិស្ថានអនាម័យល្អ គឺផ្តើមចេញពីយើងទាំងអស់គ្នា ៕

...

ដោយ៖  សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print