នៅថ្ងៃទី២៧ខែកក្កដា ស្ថានទូតគុយបានៅទីក្រុងប៉ារីសបានរងការវាយប្រហារដោយគ្រាប់បែកសាំងធ្វើឲ្យអគារស្ថានទូតរងការខូចខាតយ៉ាងខ្លាំង ប៉ុន្តែមិនមានមន្ត្រីការទូតរូបណារងរបួសនោះឡើយ ។ ក្រោយការវាយប្រហារ គុយបាបានចាត់ទុកថាជាសកម្មភាពវាយប្រហារភេរវកម្មដែលមានអាមេរិកនៅពីក្រោយ។
កម្លាំងពន្លត់អគ្គិភ័យទីក្រុងប៉ារីសបានឱ្យដឹងថា គ្រាប់បែកសាំងបានគប់ចូលក្នុងស្ថានទូតគុយបា ស្ថិតនៅខណ្ឌទី១៥ក្នុងទីក្រុងប៉ារីស នាថ្ងៃទី២៦ ខែកក្កដា បង្កការខូចខាតទ្រង់ទ្រាយតូច។ ក្រុមពន្លត់អគ្គិភ័យទទួលបានព័ត៌មានក៏បានទៅដល់កន្លែងកើតហេតុភ្លាមៗ នៅពាក់កណ្តាលយប់ដើម្បីគ្រប់គ្រងស្ថានភាព ។
មន្ត្រីស្ថានទូតគុយបាបានបញ្ជាក់ថាជនមិនស្គាល់មុខបានគប់គ្រាប់បែកសាំង៣គ្រាប់ចូលក្នុងស្ថានទូត គុយបានៅវេលាម៉ោង២៣និង ៤៥នាទី ថ្ងៃទី២៦ខែកក្កដា បង្កឲ្យមានគ្រោះអគ្គិភ័យ ។ បុគ្គលិកស្ថានទូតក៏បានគ្រប់គ្រងស្ថានភាពភ្លាមៗដែរមុនពេលក្រុមពន្លត់អគ្គិភ័យទៅដល់។
នៅលើបណ្តាញសង្គមTwitter ដែលស្ថានទូតគុយបាបានបង្ហោះបង្ហាញឲ្យឃើញថា អគារស្ថានទូត រងការខូចខាតតិចតួចរួមជាមួយសេចក្តីប្រកាសស្តីពីការវាយប្រហារភេរវកម្ម។ ចំណែកក្រសួងការបរទេសគុយបាបានបញ្ជាក់ថា «ជនវាយប្រហារ គឺទទួលបានការញុះញង់ប្រឆាំងនឹងប្រទេសគុយបា»៕
ដោយ៖ធីរីណា
រូបថត៖Twitter.