អាមេរិកស្នើពលរដ្ឋពាក់ម៉ាស់ឡើងវិញ បើទោះបីចាក់វ៉ាក់សាំងរួចរាល់ក្តី

ចែករំលែក៖

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក CDC បានស្នើដល់ពលរដ្ឋពាក់ម៉ាស់ជាថ្មីឡើងវិញ បើទោះបីបានចាក់វ៉ាក់សាំងរួចរាល់ហើយក្តី។ ការពាក់ម៉ាស់ធ្វើឡើងនៅតំបន់ដែលមានហានិភ័យឆ្លងខ្ពស់។ កាលពីពីរខែមុន CDC អាមេរិក បានអនុញ្ញាតដល់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ហើយមិនចាំបាច់ពាក់ម៉ាស់ឡើយពេលចូលទៅកាន់កន្លែងធ្វើការ ទីប្រជុំជន ភោជនីយដ្ឋាន … ។ ប៉ុន្តែនៅថ្ងៃទី ២៧ខែកក្កដាកន្លងមកCDC បានស្នើឲ្យពាក់ម៉ាស់ជាថ្មីឡើងវិញ ក្រោយពីមានករណីឆ្លងកើនឡើងខ្ពស់នៅអាមេរិក ។ នៅថ្ងៃទី២៧ ខែកក្កដា អាមេរិករកឃើញករណីឆ្លងកូវីដ-១៩ សរុបជាង៥៩ពាន់នាក់ និងស្លាប់៣២៨នាក់។ សរុបអ្នកឆ្លងនៅអាមេរិកកើនឡើងដល់ទៅ ជាង៣៥,៣លាននាក់ និងស្លាប់ជាង ៦២៧ពាន់នាក់ ។ តាមការប្រកាសរបស់ CDC នៅពេលនេះទាំងអ្នកចាក់វ៉ាក់សាំងនិងមិនទាន់ចាក់វ៉ាក់សាំង គឺត្រូវតែពាក់ម៉ាស់ទាំងអស់គ្នាពេលនៅក្នុងភោជនីយដ្ឋាន ទីប្រជុំជន។ ក្រៅពីនេះ CDC ក៏បានស្នើដល់សិស្សនិងលោកគ្រូអ្នកគ្រូត្រូវពាក់ម៉ាស់ទាំងអស់គ្នាបើទោះបីបានចាក់វ៉ាក់សាំងរួចរាល់ហើយក្តី។ អគ្គនាយកCDC អាមេរិក លោក Rochelle Walensky បានឱ្យដឹងថា «នៅក្នុងតំបន់មានហានិភ័យខ្ពស់ ទាំងអ្នកចាក់វ៉ាក់សាំងរួចរាល់និងមិនទាន់ចាក់វ៉ាក់សាំង គឺត្រូវតែពាក់ម៉ាស់ទាំងអស់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបំប្លែងខ្លួនថ្មី Delta ដើម្បីទប់ស្កាត់ការឆ្លង»៕ដោយ៖ធីរីណា

...

រូបថត៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print