ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ អង្គភាពគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19 បានបញ្ជាក់ឲ្យដឹងថា, មន្ទីរពហុព្យាបាល អន្តរជាតិ ខេមា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៨ ផ្លូវ២៩៤ សង្កាត់បឹងកេងកង១ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទទួលសេវា នៅទីតាំងខាងលើនេះ !
អង្គភាពគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ មន្ទីរពហុព្យាបាល អន្តរជាតិ ខេមា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៨ ផ្លូវ២៩៤ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៩៖១០ ដល់ ១២៖៥៥ ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទទួលសេវា នៅទីតាំងខាងលើនេះ។
អង្គភាពគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ៖សិលា